តំបន់ខ្លះនៅបន្ទាយមានជ័យ ទឹកចាប់ផ្ដើមស្រកបណ្ដើរ តែស្រុកខ្លះ ចាប់ផ្ដើមទឹកឡើង តែមិនទាន់ធ្ងន់ធ្ងរ

2022/10/01 01:43:41 am        70

បន្ទាយមានជ័យ៖ ស្ថានភាពទឹកជំនន់នៅក្នុងតំបន់មួយចំនួន នៃខេត្តបន្ទាយមានជ័យ បានចាប់ផ្ដើម​ស្រកហើយបណ្ដើរៗហើយ ប៉ុន្តែនៅតំបន់ខ្លះទៀត ដែលជាប់នឹងព្រំដែនថៃ ចាប់ផ្ដើមមានទឹកជំនន់លិចលង់ តែមិនទាន់ប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ហើយអាជ្ញាធរបានអំពាវនាវដល់ពលរដ្ឋសូមមានការប្រុងប្រយ័ត្ន ។ 

ក្នុងឱកាសចុះពិនិត្យស្ថានភាព និងនាំយកស្បៀងអាហារ ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកភ្នំស្រុក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ស្រុកមួយចំនួន មានស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុកជាដើម ទឹកបានស្រកជាបណ្ដើរៗ ដោយសារប្រភពខាងលើ ដែលហូរមកពីខេត្តឧត្តរមានជ័យនោះ ពុំមានភ្លៀងធ្លាក់បន្ត ដែលធ្វើឲ្យកន្លែង​ខ្លះបានស្រកជាង១តឹកក៏មាន និងរហូតដល់ជិត ១ម៉ែត្រ ។

ឯកឧត្តមបានបន្តថា ដោយសារទឹកជំនន់ ហូរមកពីប្រទេសថៃ ក្នុងរយៈពេល២ថ្ងៃមកនេះ បានធ្វើឲ្យជន់លិចផងដែរ នៅស្រុកមួយចំនួន ដែលជាប់នឹងព្រំដែនថៃ មានស្រុកអូរជ្រៅ ស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ដោយទឹកជំនន់នេះ មិនមែនកើតឡើងដោយសារបាក់ទំនប់ពីប្រទេសថៃនោះទេ គឺមកពីបញ្ហាជំនន់ទឹកភ្លៀងប៉ុណ្ណោះ ។

ឯកឧត្តម អ៊ុ រាត្រី បញ្ហាគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យនេះ បានប៉ះពាល់ពលរដ្ឋចំនួនជាង ៧ពាន់គ្រួសារ ដោយបច្ចុប្បន្ន មានពលរដ្ឋជាង ១០០គ្រួសារ ត្រូវបានជម្លៀងទៅកាន់ទីទួលមានសុវត្ថិភាព។

គួរបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ក្រៅពីក្រុងប៉ោយប៉ែត កំពុងរងការជន់លិច ក៏នៅមានក្រុង ស្រុកមួយចំនួន កំពុងរងគ្រោះនូវបញ្ហាដូចគ្នានេះផងដែរ ក្នុងនោះមានក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកម៉ាឡៃ ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ៕​ អត្ថបទ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm