
អន្ដរជាតិ៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោកស្រី Penny Wong បាននិយាយទទួចពីការជំទាស់របស់ប្រទេសលោកស្រីចំពោះសាលក្រមសម្រេចរបស់តុលាការយោធាសហភាពមីយ៉ាន់ម៉ា មកលើសេដ្ឋកិច្ចវិទូ Sean Turnell និងបានអំពាវនាវឲ្យមានការដោះលែងរូបលោកជាបន្ទាន់។ លោកស្រី Wong បាននិយាយថា ករណីរបស់លោក Turnell គឺជាស្ថានភាពដ៏លំបាកបំផុត។
មន្រ្តីមួយរូបដែលសុំមិនបញ្ចេញឈ្មោះ ដោយសារគេមិនអនុញ្ញាតឲ្យបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងករណីចោទប្រកាន់នេះ បាននិយាយថា លោកស្រី ស៊ូជី ត្រូវបានតុលាការយោធាសហភាពមីយ៉ាន់ម៉ា កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ជាមួយលោក Turnell ក្រោមច្បាប់ការសម្ងាត់រដ្ឋ៕