
អន្ដរជាតិ៖ នៅថ្ងៃសុក្រនេះ ប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីន និងមេដឹកនាំជាន់ខ្ពស់ផ្សេងទៀត បានចូលរួមពិធីប្រារព្ធទិវាទុក្ករបុគ្គលចិន នៅឯវិមានអនុស្សាវរីយ៍ក្រុងប៉េកាំង រយៈពេលកន្លះខែមុនសមាជបក្សកុំម្មុយនិស្តចិន ពេលដែលលោក ហ្ស៊ី នឹងបន្តកាន់អំណាចសម្រាប់អាណត្តិទី ៣របស់លោក។
ពិធីប្រចាំឆ្នាំប្រារព្ធទិវាទុក្ករបុគ្គល រៀបចំឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះមុនថ្ងៃបុណ្យជាតិ ដើម្បីគោរពវិញ្ញាក្ខន្ធអ្នកដែលបានស្លាប់ក្នុងសង្រ្គាមបង្កើតសាធារណរដ្ឋប្រជាមានិតចិន៕
