មូលនិធិ​ទឹកប្រាក់ ​១​លាន​ដុល្លារ​របស់ Smart Axiata បាន​គាំទ្រ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ ១៤​កន្លែង​នៅ​ភ្នំពេញ​

2021/04/27 09:59:58 am        452

​ភ្នំពេញ៖ ជា​ការ​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន Smart Axiata តាមរយៈ​មូលនិធិ​ទឹកប្រាក់​១​លាន​ដុល្លារ ដើម្បី​ប្រឆាំង​កូ​វីដ​១៩ របស់​ខ្លួន​បាន​ជួយ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បន្ទាន់​ចំនួន ១៤ កន្លែង​នៅ​ភ្នំពេញ​។​

​​ជាការ​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធិភាព និង​ភាព​ឆាប់រហ័ស​នៃ​ប្រតិបត្តិ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន Smart Axiata បាន​សហការ​ជាមួយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​គាំទ្រ​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ការ​រៀបចំ​ និង​បង្កើត​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បន្ទាន់​ចំនួន ១៤ កន្លែង​នៅ​ជុំវិញ​រាជធានី​។

មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន ១៤កន្លែង នឹងមាន​សមត្ថភាព​អាច​ផ្ដល់​វ៉ាក់សាំង​ដល់​មនុស្ស​ចំនួន ៤,២០០​នាក់ ​ក្នុង​មួយថ្ងៃ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន ១,៥ លាន​ដូ​ស ដែល​ទទួលបាន​ពី​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន​។​

​ក្រុមហ៊ុន Smart បាន​ប្រមូល​ថវិកា​សង្គ្រោះបន្ទាន់​ពី​មូលនិធិ​ទឹកប្រាក់ ១លាន​ដុល្លារ ដើម្បី​ប្រឆាំង​ជំងឺ​កូ​វីដ ១៩ របស់ខ្លួន ដើម្បី​បំពាក់​មជ្ឈមណ្ឌល​នីមួយៗ​នូវ តង់ តុ កៅអី ឧបករណ៍​ស្វ័យប្រវត្តិ​ម៉ាស៊ីន​លាងដៃ អាល់កុល​លាងដៃ ម៉ាស់ និង​ភេសជ្ជៈ​ជាដើម​។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) បាន​មានប្រសាសន៍ថា​៖ «​ការបន្ត​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ពាសពេញ​ប្រទេស​កម្ពុជា​ គឺជា​ក្ដីបារម្ភ​ដ៏​ធំ​មួយ សម្រាប់​យើងទាំងអស់គ្នា​និង​គូសបញ្ជាក់​ពី​ភាព​បន្ទាន់​នៃ​ប្រតិបត្តិ​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។

យើង​បាន​ប្រមូលយក​ថវិកា​ពី​មូលនិធិ​ប្រឆាំង​វីរុស​កូ​វីដ-១៩ របស់​យើង ដើម្បី​ឆ្លើយតប​តម្រូវការ​បន្ទាន់ របស់​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ក្នុងស្រុក ដែល​អាច​ការពារ​ពល​រដ្ឋ​ក្នុង​សហគមន៍​របស់​ពួកគេ ដោយ​មិន​ចាំបាច់​ធ្វើដំណើរ​ទៅ​ទីតាំង​ឆ្ងាយ ដែល​អាច​បង្ក​ហានិភ័យ​ផ្ទាល់ខ្លួន​។​»

​​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ទាំងអស់ ដែល​រួចរាល់​និង​ផ្ដើម​ប្រតិបត្តិការ​ពីថ្ងៃ​ច័ន្ទ ថ្ងៃទី​៥ ខែមេសា មាន​ទីតាំង​នៅតាម​សាលារៀន និង​មណ្ឌល​សុខភាព​ដូចជា​៖ សាលាបឋមសិក្សា​សំពៅ​មាស វិទ្យាល័យ​ហ៊ុន សែន ​ប៊ុនរ៉ានី​វត្តភ្នំ​ពេញ វិទ្យាល័យ​ទួល​ទំពូង វិទ្យាល័យ​បឹង​កេងកង វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក សាលាបឋមសិក្សា​វត្ត​សន្សំ​កុសល សាលាបឋមសិក្សា​បឹង​ឈូក​ប្រជុំ​វង្ស ផ្សារ OCIC សាលាបឋមសិក្សា​ឬ​ស្សី​កែវ មណ្ឌល​សុខភាព​ភ្នំពេញ​ថ្មី សាលាបឋមសិក្សា​ជម្ពូ​វ័ន មណ្ឌល​សុខភាព​គោក​រកា មណ្ឌល​សុខភាព​ពងទឹក និង​វិទ្យាល័យ​កំបូល​។

​​មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លារ ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ-១៩ របស់​ក្រុមហ៊ុន Smart Axiata ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន និង​រហូតមក​ដល់ពេលនេះ ​មូលនិធិ​បានផ្ដល់​ជំនួយ​ដល់​អង្គការ និង​គម្រោង​ចំនួន​ជាង ១២ ដែល​កំពុង​គាំទ្រ​ដល់​ភាព​ធន់​នៃ​សហគមន៍​អំឡុងពេល​ការ​ប្រឈម​នៃ​ជំងឺ​រាតត្បាត​ជា​សកល​នេះ​៕ ​អត្ថបទ​៖​ គឹម ​ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm