ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ​ ស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ

2022/10/01 04:38:20 pm        768

សៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ដែល​បាន​ចាប់​ឆ្នោត​ស្ម័គ្រ​រើ​លំនៅឋាន និង​សំណង់​ផ្សេង​ៗ​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស់​នៅ​ភូមិ​ធម្មជាតិ​រុនតាឯក។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

- សម្តេចតេជោ ហ៊ុន សែន​ នៅតែប្រកាសជំហរកម្ពុជាក្នុងឆាកអន្តរជាតិ ដោយមិនគាំទ្រការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងសកម្មភាពទាំងឡាយ ដើម្បីរំលោភលើដែនអធិបតេយ្យប្រទេសនានា ហើយកម្ពុជាប្រឆាំងដាច់ខាតចំពោះកម្មភាពខាងលើ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីកម្លាំងពលំសម្តេចមាំមួន ទោះស្ថិតក្នុងវ័យចំណាស់បន្តិចក៏ដោយ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍលើគ្របវិស័យ និងសកម្មភាពនានា។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនថាប្រទេសតូច ឬប្រទេសធំ ,ប្រទេសអ្នកមាន ឬប្រទេសអ្នកក្រទេ ឱ្យតែខុសលក្ខន្តិកៈរបស់UNISCO គឺគេដកចេញ ដោយគ្មានការយោគយល់ទេ។ សម្តេចបញ្ជាក់ថា «បើគេដកអង្គរយើងចេញ ពីបញ្ជីបេតិកភណ្ឌពិភពលោកដោយសារខុសលក្ខន្តិកៈនោះ ដែលជាការបាត់បង់ដ៏ធំធេងណាស់របស់ជាតិទាំងមូល»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសព្រះរាជពិធីដ៏ធំនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដែលជាថ្ងៃនៃខួប ១០ឆ្នាំ នៃការយាងសោយព្រះទីវង្គត់របស់ព្រះបិតាសម្តេចឪ និងជាខួប ១០០ឆ្នាំ នៃព្រះជន្មរបស់ព្រះអង្គ។

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីស្នាព្រះហស្ថរបស់សម្តេចព្រះវររាជបិតាជាតិខ្មែរ សម្តេច ព្រះបរមរតនកោដ្ឋ ដែលជំនះ រហូតដល់មានការយល់ព្រម ដាក់តំបន់ប្រាសាទអង្គរវត្ត ចូលជាសម្បត្តិបេតិកភណ្ឌពិភពរបស់អង្គការយូណេស្កូ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានយល់ពីភាពចាំបាច់ និងករណីកិច្ច បម្រើឱ្យផលប្រយោជន៍រួមរបស់ជាតិ ដែលបានចាកចេញពីតំបន់រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ផ្នែករបស់រដ្ឋ ដែលបានប្រឹងប្រែងដើម្បីភាពល្អប្រសើរ នៃការរស់នៅ និងការអភិវឌ្ឍនៅតំបន់រុនតាឯក រួមមាន៖ ទឹក ​ផ្លូវ​​ ភ្លើង សាលារៀន​ មន្ទីពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធបម្រើអោយការរស់នៅរបស់ប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តសៀមរាប និងព្រមទាំងផ្នែកពាក់ព័ន្ធ ដែលបានរួមគ្នា ដោះស្រាយបញ្ហាលំនៅដ្ឋានប្រជាពលរដ្ឋនៅតំបន់រមនីយដ្ឋានអង្គរ បានដោយជោគជ័យ និងស្នាមញញឹម។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់មន្ត្រីអាជ្ញាធរជាតិអប្សរា សូមធ្វើការងារអោយបានច្បាស់លាស់ ដោយមានសំណង់ខ្លះបានសាងសង់ឡើង ដោយមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា “មិនមែនអាជ្ញាធរជាតិអប្សរាបច្ចុប្បន្ន​នោះទេ គឺអប្សរាចាស់”។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នករិះគន់ទាំងឡាយ ដែលបាននិយាយដល់ ដោយដាបដល់សម្តេច និងចៅៗសម្តេច ដែលបានអង្គុយលើកៅអីក្នុងអង្គការសហប្រជាតិ ដែលសកម្មភាពនេះធ្វើឡើងជាធម្មតា មិនមានអ្វីត្រូវទាស់ខុសទេ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើហ៊ុន ម៉ាណែតខ្សោយ ចាំបាច់អីត្រូវនិយាយដល់​ ព្រោះបើហ៊ុន​ ​ម៉ាណែតខ្សោយ វាជាឱកាសរបស់អស់លោកហើយ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បើហ៊ុន ម៉ាណែត គ្មានសមត្ថភាព និងគ្មានភាពជាអ្នកដឹកនាំ ក៏ខ្ញុំមិនគាំទ្រដែរ, ខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់ មកបំផ្លាញគណបក្សប្រជាជន និងរាជរដ្ឋាភិបាលទេ»។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងពលទទួលទិសសៀមរាប ទទួលបន្ទុកដឹកប្រជាពលរដ្ឋចេញពីតំបន់រុះរើ ក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់ មកទីតាំងថ្មីនៅតំបន់រុនតាឯក ដោយយកតែប្រជាពលរដ្ឋណា ដែលមានក្បាលដីដែលឈូសឆាយរួចតែប៉ុណ្ណោះ ដើម្បីឱ្យពួកគាត់សាង់លំនៅឋាន និងដាំដុះ ។ ការឈួសឆាយ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដឹកនាំដោយឯកឧត្តម ខេង សាម៉េត ជាអ្នកទទួលបន្ទុក។

- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដល់មន្ត្រីរាជរដ្ឋាភិបាលទាំងអស់ សូមអនុវត្តន៍បទបញ្ជានាយករដ្ឋមន្ត្រី កុំអោយធ្លាក់ដល់ដីអោយសោះ និងធ្វើសកម្មភាពអោយបានឆាប់រហ័ស​ ទាន់ពេលវេលា។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯកក្នុងមួយគ្រួសារ ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភសម្ភារៈ(សាងសង់ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផង។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រកម្រិត១ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅឋានថ្មី នៅតំបន់រុនតាឯក បន្ថែមលើការឧបត្ថម្ភ ដែលរដ្ឋបានកំណត់កន្លងមក។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសទស្សនវិស័យធ្វើយ៉ាងណា ឱ្យតំបន់អភិវឌ្ឍន៍រុនតាឯក ក្លាយជាតំបន់អភិវឌ្ឍន៍ ដោយទឹកស្អាតប្រើប្រាស់, ផ្លូវកៅស៊ូងាយស្រួលធ្វើដំណើរ និងភ្លើងរដ្ឋប្រើប្រាស់បានតម្លៃសមរម្យ ព្រមទាំងមានអភិវឌ្ឍន៍លើគ្រប់វិស័យ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលបានចាកចេញពីតំបន់រុះរើ នៃមរនីយដ្ឋានអង្គរ នឹងទទួលបានប័ណ្ណសមធម៌ និងការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះរយៈពេល១០ឆ្នាំ ទោះថ្ងៃក្រោយពួកគាត់ មានជីវភាពធូរធាក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋ ២.៨៥៣គ្រួសារ នៅរុនតាឯក រាជរដ្ឋាភិបាលអាចចិញ្ចឹមបាន​​ ទោះឡើងដល់ ១ម៉ឺនគ្រួសារទៀត ក៏រាជរដ្ឋាភិបាលចិញ្ចឹមបានដែរ ព្រោះរាជរដ្ឋាភិបាលកំពុងចិញ្ចឹមប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសាររួចមកហើយ ដើម្បីស្តារលទ្ធ់កម្មដល់ពួកគាត់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនមែនជារបបកូនចៅតតំណែងដូចកូរ៉េខាងជើងទេ គឺវាអាស្រ័យទៅលើប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឱ្យតាមបែបប្រជាធិបតេយ្យ សេរី​ ពហុបក្ស។ សម្តេចបញ្ជាក់ថា “ជាទម្លាប់ខ្ញុំ មិនជួយលើកកូនទេ…[]… កូនណាដួលកន្លែងណា ត្រូវរៀនក្រោកខ្លួនឯងនៅកន្លែងនោះ”។

- សម្តេចតេជោ ហ៊ុន​ សែន ​ប្រកាសអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ពិចារណា យោគយល់ និងផ្តល់ឱកាស សម្រាប់ការផ្តល់ប្រាក់កំចីដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក ដោយមានអត្រាកាប្រាក់ទាប និងលក្ខណ្ឌពិសេសតាមដែលអាចធ្វើទៅបាន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសហាមដាច់ខាត មិនអោយមានការសាងសង់វត្តបន្ថែម ក្នុងតំបន់រមនីយដ្ឋានអង្គរ ក្នុងនោះក៏រាប់បញ្ចូលទាំងវិហារឥស្លាម​ ឬ​វិហារយេស៊ូគ្រឹស្តផងដែរ ព្រមទាំងអំពាវនាវអោយអាជ្ញាធរជាតិអប្សរា​​ និងអាជ្ញាធរខេត្តសៀមរាប​ ពិនិត្យលើករណីនេះ អោយបានដិតដល់ជាទីបំផុត។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ និងគណៈកម្មការអាចារ្យវត្តទាំង៣៥ ក្នុងតំបន់រមនីយដ្ឋានអង្គរ ទាំងតំបន់១ និងតំបន់២ សូមកុំសាងសង់​ និងពង្រីកចៃដី(លើកលែងចៃដីព្រះចៅអធិការវត្ត និងគ្រូសូត្រឆ្វេង-ស្តាំ) ព្រមទាំងហាមដាច់ខាតការយកសាកសពប្រជាពលរដ្ឋ ដែលបានទទួលមរណភាពទៅបញ្ចុះក្នុងវត្តទាំង៣៥ ក្នុងតំបន់១ និងតំបន់២ នៃរមនីយដ្ឋានអង្គរ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វត្តអារាមនៅរមណីយដ្ឋានអង្គរ ដែលមានទាំងអស់ ៣៥វត្ត នឹងមិនត្រូវបានរុះរើទេ គឺរក្សាទុកដដែល ព្រោះទីអារាមទាំងនេះ បានកសាងសង់ឡើងរាប់រយឆ្នាំមកហើយ។ សម្តេចបញ្ជាក់ថា “យើងមិនអោយរុះរើវត្តអារាមចាស់ តែក៏មិនអនុញ្ញាតអោយសាងសង់វត្តអារាមថ្មីក្នុងតំបន់រមនីយដ្ឋានអង្គរផងដែរ”។

- សម្តេចតេជាហ៊ុន សែន បានប្រកាសពីទស្សនវិស័យ នៃការដឹកនាំប្រទេសរបស់សម្តេច ដែលបានគិតគូរគ្រប់បែបយ៉ាងទាំងអស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះកិច្ចនោះតូចតាចក៏ដោយ។ សម្តេចបញ្ជាក់ថា «បើមិនអាចហ្មត់ចត់ជាមួយការងារតូចតាចទេ យើងមិនអាចដឹកនាំការងារធំៗបានឡើយ»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអោយមានខិចខិតខំប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាន ដោយដាក់ចេញនូវការនាំចេញនៅនឹងកន្លែងលើវិស័យទេសចរណ៍។ សម្តេចបញ្ជាក់ថា «ការនាំចេញលើផលិតផលនានា មិនចាំបាច់តែនាំចេញទៅក្រៅប្រទេសនោះទេ គឺយើងនាំចេញនៅនឹងកន្លែង»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាសាធារណៈដល់ប្រជាពលរដ្ឋតាំងទីលំនៅឋានថ្មីនៅតំបន់រុនតាឯក ចេះទាមទារ ចេះពន្លឿនអាជ្ញាធរ ពាក់ព័ន្ធបទបញ្ជានាយករដ្ឋមន្ត្រី ជាពិសេសរឿងប្រាក់ឧបត្ថម្ភ ឬប័ណ្ណក្រីក្រ។ សម្តេច ក៏បានព្រមានដល់ក្រសួងពាក់ព័ន្ធនានារួមមាន៖ ក្រសួងផែនការ ,ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ពាក់ព័ន្ធផលប្រយោជន៍ប្រជាពលរដ្ឋតំបន់រុនតាឯក។

សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅម៉ោង០៩ និង៣៩នាទី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm