កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជា​លើក​ទី​៤ ​ក្នុង​រយៈពេល​តែមួយ​សប្តាហ៍

2022/10/01 06:05:10 pm        519

​កូរ៉េខាងត្បូង៖ នាយសេនាធិការ​ចម្រុះ​របស់​​កូរ៉េខាងត្បូង​បាន​និយាយថា ​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ដែល​មិន​ត្រូវ​បាន​បញ្ជាក់ ​ចូល​ទៅ​កាន់​សមុទ្រ​ភាគ​ខាងកើត​នៅ​ថ្ងៃ​សៅរ៍​នេះ ជា​ការ​កត់​សម្គាល់​ការ​បាញ់​មី​ស៊ី​ល​លើក​ទី៤ របស់​ទីក្រុង​ព្យុងយ៉ាង​ក្នុង​រយៈពេល​ត្រឹម​តែមួយ​សប្តាហ៍ ខណៈ​ប្រទេស​នេះ​បង្កើន​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​។​

​ការ​បាញ់​បង្ហោះ​នេះ​ធ្វើឡើង​បន្ទាប់ពី​កងទ័ពជើងទឹក​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង​ជប៉ុន​បាន​ធ្វើ​សម​យុទ្ធ​ប្រឆាំង​នាវាមុជទឹក​ត្រីភាគី​កាលពី​ថ្ងៃ​សុក្រ​ជា​លើកដំបូង​ក្នុង​រយៈពេល​ ៥​ឆ្នាំ​មកនេះ និង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកស្រី Kamala Harris ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​សប្តាហ៍​នេះ​។​ ​ឆ្មាំ​សមុទ្រ​របស់​ជប៉ុន​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មានការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​ ដែល​សង្ស័យ​ចំនួន ២លើក​ដោយ​ទីក្រុង​ព្យុងយ៉ាង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ NHK បាន​ដកស្រង់​ប្រភព​រដ្ឋាភិបាល​ដែល​បាន​និយាយ​ថា មី​ស៊ី​ល​ទី​២ បាន​ធ្លា​ក់នៅ​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន​។​

​​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល មុន​ និង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Harris ទៅ​កាន់​កូរ៉េខាងត្បូង ដោយ​បាន​បន្ថែម​ល្បឿន​កំណត់ត្រា​ក្នុង​ការ​សាកល្បង​អាវុធ​នៅ​ឆ្នាំនេះ ខណៈ​ប្រទេស​នេះ​បង្កើន​ការ​គំរាម​កំហែង​អំណាច​នុយក្លេអ៊ែរ​ ដែល​អាច​វាយ​ប្រហា​រ​ដល់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។​ ​អ្នកវិភាគ​មើលឃើញថា ការ​បង្កើន​ល្បឿន​នៃ​ការសាកល្បង​នេះ​ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​អាវុធ​ប្រតិបត្តិការ ព្រមទាំង​ដើម្បី​ទាញ​យក​ប្រយោជ​ន៍​ពី​ពិភពលោកដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​វិបត្តិ​ផ្សេងទៀត​ ដើម្បី​ធ្វើ​ឱ្យ​ធម្មតា​ការ​សាក​ល្បង​មី​ស៊ី​ល​របស់​ខ្លួន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        389
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm