ការ​ប្រារព្ធ​ពិធី​អបអរ​បន្ទាប់ពី​សន្ធិសញ្ញា​រុស្ស៊ី​ដើម្បី​ដាក់បញ្ចូល​តំបន់ Donbas

2022/10/01 07:03:19 pm        116

​អ៊ុយក្រែន៖ ប្រជាជន​រាប់​រយ​នាក់​បាន​ប្រារព្ធ​ពិធី​អបអរ​នៅ​តំបន់ ​Donetsk និង​ Luhansk ដែល​គ្រប់​គ្រង​ដោយ​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ ខណៈ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញាដើម្បី​ដាក់បញ្ចូល​តំបន់​របស់​អ៊ុយ​ក្រែ​ន​ចំនួន ៤ ​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី ដែល​ផ្គើន​ទៅ​នឹង​ប្រទេស​មហាអំណាច​លោក​ខាងលិច​។​

​ប្រជាជន​បាន​ទស្សនា​លើ​ផ្ទាំង​កញ្ចក់​អេក្រង់​ធំ ខណៈ​លោក Putin បាន​ស្វាគមន៍​ប្រមុខ​ដឹកនាំ​ដែល​តែង​តាំង​ដោយ​វិមាន​ក្រឹម​ឡាំង​នៃ​តំបន់​ទាំង​បួន​ក្នុង​ទីក្រុង​មូ​ស្គូ ដោយ​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ និង​គ្រវី​ទង់​ជាតិ​រុស្ស៊ី​។​ ប្រជាជន​តំបន់ ​Luhansk និយាយ​ថា ​«​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​កើត​នៅ​ក្នុង​សហភាព​សូវៀត​។ យើង​តែងតែ​ជា​ផ្នែក​មួយ​របស់​សហ​ភាព​នេះ​រួមគ្នា​ជាមួយ​ប្រទេស​រុស្ស៊ី​»។ នៅ​ក្នុង​ពិធី​មួយ​នៅ​វិមាន​ក្រឹម​ឡាំង​លោក ​Putin និង​មេដឹកនាំ​ដែល​តែងតាំង​ដោយ​ទីក្រុង​មូ​ស្គូ​នៅក្នុង​តំបន់​ចំនួន ៤​ របស់​អ៊ុយ​ក្រែ​ន​បាន​ដាក់​ឈ្មោះ​របស់​ពួកគេ​នៅលើ​សន្ធិសញ្ញា​ ដើម្បី​ឱ្យ​ពួកគេ​ចូល​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​ពេល​មាន​ជម្លោះ​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ ៧​ខែ​មកនេះ​។

​ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​រយៈពេល​ ៣​ថ្ងៃបន្ទាប់ពី​ការ​បញ្ចប់​នៃ​ការបោះឆ្នោត​ប្រជាមតិរៀបចំឡើង​ដោយ​វិមាន​ក្រឹម​ឡាំង ​ស្តីពី​ការ​ដាក់បញ្ចូល​ជាមួយ​ប្រទេស​រុស្ស៊ី ដែល​ភាព​ស្រប​ច្បាប់​ត្រូវ​បាន​ចោទសួរ​យ៉ាង​ទូលំទូលាយ​ដោយ​ទីក្រុង​គី​វ និង​ប្រទេស​លោក​ខាង​លិច​។​ ​ប្រទេស​រុស្ស៊ី​បាន​ផ្តល់​ឱ្យ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត Luhansk នៅ Donetsk តំបន់ Zaporizhzhia និង​តំបន់ Kherson នូវ​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​។ លោក Putin បាន​ចាត់ទុកថា «​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ជា​ថ្ងៃ​នៃ​ការពិត និង​យុត្តិធម៌​»៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm