ទេសរដ្ឋមន្ត្រី គន់ គីម៖ សម្តេចតេជោតែងយកចិត្តទុកដាក់ពីសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង

2022/10/02 12:43:11 am        273

កំពង់ធំ៖ ក្នុងដំណើរវិលមកពីពិនិត្យស្ថានភាពទឹកជំនន់និងផ្តល់ជំនួយសង្គ្រោះដល់ក្រុមគ្រួសារងាយរងគ្រោះបំផុត ក្នុងខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នារសៀលថ្ងៃទី០១ ខែតុលាឆ្នាំ ២០២២ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាម ជាសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិក្រសាំង ឃុំ ទ្រា ស្រុកស្ទោង ភូមិរនាម ឃុំមានជ័យ ស្រុក សណ្តាន់ ភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរក្នុងខេត្តកំពង់ធំដែលក្នុងប៉ុន្មានថ្ងៃមកនេះបានរងគ្រោះដោយ ទឹកជំនន់ទឹកភ្លៀង ។

ក្នុងដំណើរចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនិងពិនិត្យស្ថានភាពទឹកជំនន់នាពេលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំនូ វការសាកសួរសុខទុក្ខ អាណិតស្រលាញ់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធចំពោះបង ប្អូនជនរួមជាតិ ដែលរងគ្រោះដោយទឹកជំនន់ពេលនេះ។ ទោះជាទឹកចាប់ផ្តើមស្រកទៅវិញជាបណ្តើរក៏សម្តេច ទាំងពីរនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជានិច្ច។

សូមបញ្ជាក់ថា នាប៉ុន្មានថ្ងៃមកនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ និងជាពិសេស គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកស្ទោង ដោយមានការយកចិត្តទុកដាក់ពី លោក សាយ គឹមឡម អភិបាលស្រុក បានផ្តួចផ្តើមកៀរគរធនធានពីមជ្ឈដ្ឋាននានាជួយផ្តល់ជាជំនួយសម្រាលទុក្ខលំបាករបស់គ្រួសារ ងាយរងគ្រោះបំផុតបានសរុបចំនួន ១១៣២ គ្រួសារ។ ក្នុងនោះដែរដើម្បីបន្តសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ក្នុងដំណាក់ កាលទឹកកំពុងស្រកទៅវិញនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុកស្ទោងនឹងធ្វើការចែក ជំនួយដល់៥០០ គ្រួសារ បន្ថែមទៀតដែលជាជំនួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនោះមានមី១កេសតូច អង្ករ ២៥គក ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកសុទ្ធ១កេស។

ក្នុងស្រុកសណ្តាន់នារសៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត និងស្រុកក៏បានចែកជំនួយជូនប្រជាពលរដ្ឋជម្លៀសមកទីទួលចំនួន ១១២គ្រួសារ។

ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ពីការសន្និដ្ឋានសភាពការណ៍ថាស្ថានភាពគ្រោះពីជំនន់ទឹក ភ្លៀងនាពេលនេះគឺបានធូស្រាលជាបណ្តើៗ ហើយចំពោះការខូចខាតក៏មិនមានទំហំធំធេងនោះទេ។

បន្ថែមលើសពីនេះ ដើម្បីជាគិតគូរដល់ការស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុកឱ្យសិក្សាលំអិតពីការខូចខាតដល់ផ្លូវលំជនបទនានា ហើយបន្តសហការជាមួយក្រសួង និងមន្ទីរ ជំនាញ ធ្វើការស្តាឡើងវិញជាបន្ទាន់ពេលទឹកស្រកអស់ ដើម្បីជួយសម្រួលដល់ការប្រកបរបរក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញ។

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm