ទេសរដ្ឋមន្រ្តី គន់ គីម សម្តែងការសោកស្តែងការបាត់បង់យោធា២រូបនៅខេត្តឧត្តរមានជ៏យ

2022/10/03 03:20:47 am        173

ឧត្តរមានជ័យ៖ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម សម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ក្រុមគ្រួសារសពយោធាពីររូប ដែលបានបាត់បង់ជីវិតពេលសង្គ្រោះជីវិតកុមារ។

ទន្ទឹមនឹងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពហើយនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាត់ចាត់ការពលីជីវិតរបស់យោធាទាំងពីររូប គឺជាគំរូវីរភាពដ៏អស្ចារ្យ ដែលហ៊ានពលីជីវិតក្នុងបុព្វហេតុនៃការសង្គ្រោះ តម្កល់អាយុជីវិតរបស់អ្នកដទៃធំជាងអាយុជីវិតរបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងជាមន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមសម្តែងនូវការគោរពយ៉ាងស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពរបស់យោធាទាំងពីររូប។ ការពលីជីវិតរបស់យោធាទាំងពីររូប បានបង្ហាញពីស្មារតីនៃការសង្គ្រោះដ៏ធំធេងរបស់កងទ័ពកម្ពុជា ដែលជានិច្ចកាលពួកគេតែងតែនៅជួរមុខ ទាំងលើសមរភូមិការពារបូរណភាពទឹកដី និងសមរភូមិនៃការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបួងសួង និងឧទ្ទិសដល់វិញញាណក្ខន្ធវីរយុទ្ធជនទាំងពីររូប បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយការចូលរួមរំលែកមរណទុក្ខ និងសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសពហើយនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាក្នុងមួយសពចំនួន ៦លាន ២សែនរៀល។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះប្រចាំទិសភូមិភាគទី៤ និងភាគទី៥នៃអគ្គបញ្ជាកងយោធពលខេរមភូមិន្ទ បានផ្តល់ជំនួយក្នុងជនរងគ្រោះម្នាក់១លានរៀន។

គ្រឿងឧបភោគ បរិភោគ និងថវិកា ត្រូវបានលោក គង់ កន្នារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ តំណាងនាយឧត្តមសេនីយ៍ គន់ គីម និងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ យកទៅប្រគល់ជូនគ្រួសារសពនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធាពីររូប ឈ្មោះ វ៉ាន់ ថុល អាយុ ២៣ឆ្នាំ និងឈ្មោះ ឈន ស៊ីដេត អាយុ ៣៩ឆ្នាំ ជាកងកម្លាំងនៃកងពលតូចថ្មើរជើងលេខ៤២ ការពារព្រំដែន នៅប្រាសាទតាមាន់ បានលង់ទឹកស្លាប់ នៅចំណុចអាងអង្ក្រង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

គ្រោះអកុសលនេះ បានកើតឡើងនៅពេលមន្ត្រីយោធាទាំងពីររូប ចុះជួយក្មេងប្រុស ពីររូបដែលកំពុងលង់ទឹក។ មន្ត្រីយោធាទាំងពីររូប បានជួយក្មេងប្រុសទាំងពីររូប ឱ្យរួចផុតពីគ្រោះថ្នាក់ទៅហើយ តែទឹកហូរគួចខ្លាំងក៏បណ្តាលឱ្យពួកគេលង់ទឹកស្លាប់តែម្តង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm