ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិត​វិទ្យាស្ថានវ៉ាន់ដា

2022/10/03 04:06:25 pm        667

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញ​ជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន សែន៖

- សម្តេចតេជោ ​ហ៊ុន សែន បានបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាលលើបញ្ហាកូវីដ-១៩ បានបង្ហាញកាន់តែច្បាស់ពីចេតនារបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជាមានករណីឆ្លងជំងឺកូវីដ-១៩ខ្លះក៏ពិតមែននាពេលនេះ តែមានអ្នកជំងឺមួយចំនួនមិនដឹងថាខ្លួនមានជំងឺនោះទេ ដោយសារឥទ្ធិពល នៃប្រសិទ្ធភាពវ៉ាក់សាំកូវីដ-១៩ ដែលមិនឱ្យអ្នកជំងឺធ្លាក់ដល់កម្រិតធ្ងន់ធ្ងរ ឬអាយុជីវិត។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាគ្មានករណីឆ្លងថ្មីជំងឺកូវីដ-១៩រយៈពេល៥២ថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ជាច្រើនខែមកទល់នឹងពេលនេះ ដែលជាភាពជោគជ័យ ដ៏ត្រចះត្រចង់លើសមរភូមិកូវីដ-១៩ ទោះយើងមិនទាន់ឈ្នះលើសង្គ្រាមកូវីដ-១៩នេះទាំងស្រុងក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋបាននាំគ្នាទៅកាន់បិណ្ឌ និងភ្ជុំបិណ្ឌដោយភាពសប្បាយរីករាយនៅឆ្នាំ២០២២នេះ ដែលខុសពីឆ្នាំមុន យើងអាចប្រារព្ធពិធីកាន់បិណ្ឌបានតែបិណ្ឌទី២ ឬទី៣ប៉ុណ្ណោះ ហើយក៏ផ្អាកទៅវិញ ដេោយសារស្ថានភាពពេលនោះកូវីដ-១៩ បានវាយលុកខ្លាំង ដែលទាមទារឱ្យរាជរដ្ឋាភិបាលមានវិធានការបន្ទាន់ និងចាំបាច់លើករណីនេះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យវិស័យឯកជនបន្តចូលរួម​វិនិយោគលើ​ការបណ្តុះបណ្តាលអប់រំ សិក្សាធិការឱ្យបានផុសផុលបន្ថែមទៀត ដោយយើង មិនអាចពឹងផ្អែកទាំងស្រុងតែទៅលើការបណ្តុះបណ្តាលដោយរដ្ឋនោះឡើយ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសទាមទារ និងជំរុញឱ្យមានការធ្វើទំនើបកម្មលើការបណ្តុះបណ្តាលគ្រប់កម្រិត ដើម្បីធានាប្រសិទ្ធភាព និងគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ក្នុងនោះមានអគារសិក្សា និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សានានាជាដើម។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាបានប្រឹងប្រែងទប់នឹងវិបត្តិនានា ដែលបណ្តាលមកពីបញ្ហាសកល ក្នុងនោះមានការគិតគូរលើការចំណាយរបស់រដ្ឋ ខណៈដែលប្រទេសមួយចំនួនបានរងនូវវិបត្តិនេះយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីចេតនារបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យវិស័យឯកជនបានរីកចម្រើន ដែលជាចំណែកមួយដ៏ធំ នៃការបង់ពន្ធចូលរដ្ឋ ខុសពីទស្សនៈនយោបាយ និងចេតនារបស់បុគ្គលខ្លះ ដែលចង់ឱ្យវិស័យឯកជនធ្លាក់ចុះ ឬអន់ថយ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីខ្លឹសារ នៃចំណេរក្នុងសៀវភៅរបស់«ម៉ាលឡេនីន» ដែលជនកុម្មុនីស្តធំមួយដ៏ល្បីល្បាញលើពិភពលោក ក៏ឱ្យតម្លៃ និងមានការចែករវាងកម្មករ និងថៅកែ ដែលមិនអាចខ្វះគ្នាបានលើការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃប្រទេសនីមួយៗ។ សម្តេចបញ្ជាក់ថា «បើគ្មានកម្មករទេ ក៏មិនអាចមានថៅកែ ឬនាយទុនដែរ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីទស្សនវិស័យ នៃការលើកកម្ពស់វិស័យសេដ្ឋកិច្ចកម្ពុជា តាមរយៈសៀវភៅនានារបស់សម្តេច ដោយឱ្យតម្លៃវិស័យឯកជនយ៉ាងខ្លាំង ព្រមទាំងមានការប្រៀបធៀបរវាងអាជីវកម្មរបស់រដ្ឋ និងឯកជន។ សម្តេតេជោ ហ៊ុន សែន បញ្ជាក់ថា «អាវរឿងក្រុមហ៊ុនរបស់រដ្ឋនេះ គ្មានដែលបានចំណេញឡើយ»។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំណូលពន្ធផ្ទៃក្នុងរបស់កម្ពុជា យ៉ាងហោចណាស់ប្រមូលបាន ២០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ដែលរយៈពេល៩ខែមកនេះ ការប្រមូលពន្ធសម្រេចបានជាង៩៥ភាគរយ (ជាង ៣ពាន់លានដុល្លារអាមេរិក)។

- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើការរិះគន់ទាំងឡាយរបស់ជនមួយចំនួន លើការគាំពារវិស័យឯកជនរបស់រាជរដ្ឋាភិបាលកម្ពុជា និងចោទប្រកាន់ថា «រាជរដ្ឋាភិបាល យកចិត្តទុកដាក់ តែលើអ្នកមាន ឬនាយទុន»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មិនថាអ្នកមាន ឬអ្នកក្រទេ ឱ្យតែខុស គឺមិនមែនការលើកលែងឡើយ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើការវិនិយោគវិស័យអប់រំ ដោយគ្មានកំណត់ ក្នុងនោះមានការពង្រាយអគារសិក្សាដល់ភូមិឋានប្រជាជន និងដំឡើងកម្រិត នៃការអប់រំ ទាំងបឋម អនុវិទ្យាល័យ វិទ្យាល័យ តាមការសិក្សាជាក់ស្តែងលើចំនួនសិស្ស និងភាពចាំបាច់នានា។

- សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា ការអនុវត្តគោលនយោបាយគាំពារប្រជាពលរដ្ឋ(តំបន់រុនតាឯក) មិនមែនជាការគេងចំណេញនយោបាយគណបក្សប្រជាជនកម្ពុជានោះ តែបញ្ហានេះក៏មិនអាចកាត់ផ្តាច់ពីគ្នាបានដែរ ព្រោះគណបក្សប្រជាជនកម្ពុជា ជាបក្សឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រុមឧទ្ទាមក្រៅច្បាប់ កំពុងជ្រកកោណនៅក្រៅប្រទេស ដែលប្រកាសប្រជាភិថុតិលើបញ្ហាកម្ចីធនាគារពេលខ្លួនឈ្នះឆ្នោត មិនឱ្យបង់លុយធនាគារ។ សម្តេចប្រកាសថា «នរណាក៏ដោយ ដែលគាំទ្រនយោបាយឧទ្ទាមត្រង់ចំណុចនេះ សម្តេចលើកទឹកចិត្តឱ្យធនាគាររឹបអូសជននោះតែម្តង ដោយគ្មានការលើកលែង»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសរិះគន់ដល់ក្រុមទូរស័ព្ទចល័ត Smart ដែលគ្មានសេវាសម្រាប់ការប្រើប្រាស់នៅក្នុងស្រុក និងសេវាសូន្យ(0)នៅក្រៅប្រទេស ដោយសារក្រុមហ៊ុននេះ គ្មានទំនាក់ទំនងជាមួយក្រុមហ៊ុនទូរស័ព្ទនៅក្រៅប្រទេស។

- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសដាច់ណាត់ដល់អ្នកមិនព្រមរុះរើលំនៅឋានចេញពីតំបន់រមនីដ្ឋានអង្គរ សូមឱ្យចេញជាបន្ទាន់ ទាន់រដ្ឋមានគោលនយោបាយ ដោយកម្ពុជាមិនអាចឱ្យUNESCO ដកប្រាសាសទអង្គរវត្តចេញបញ្ជីបេតិកភណ្ឌភពលោកបានទេ ត្រូវតែឱ្យអ្នកឯងចេញពីតំបន់នោះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់គ្រួសារ​ ដែលមានអ្នកនៅជាមួយ សូមឱ្យមានគិតគូរខ្ពស់ដល់ពួកគេ ។ សម្តេចបញ្ជាក់ថា «គ្មាននរណាម្នាក់ ដែលមិនអាចនៅជាមួយក្រុមគ្រួសារខ្ញុំបានឡើយ...[]...អ្នករស់នៅជាមួយខ្ញុំ ត្រូវតែរស់នៅក្រោមដំបូលផ្ទះជាមួយគ្នា »។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាស ឱ្យមានការរុះរើលំនៅឋានប្រជាពលរដ្ឋដែលសេសសល់រស់នៅតំបន់ងហាមឃាត់ក្នុងតំបនរមនីដ្ឋានអង្គរឱ្យបានជាដាច់ខាត ដោយគ្មានការលើកពេលទៀតឡើយ និងអំពាវនាវដល់បក្សនយោនានា សុមកុំលូកដៃ យកចំណេញនយោបាយលើករណីនេះឱ្យសោះ។

- សម្តេចតេជោ ហ៊ុ​ន សែន បានប្រកាសថា វិបត្តិសេដ្ឋកិច្ចនាពេលនេះ មិនមែនបណ្តាលមកពីមូលហេតុតែមួយគត់ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះទេ គឺដោយសារទង្វើ​ នៃការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ច ដែលមិនត្រឹមប៉ះពាល់ដល់រុស្ស៊ីតែម្នាក់ឯងឡើយ វាបានប៉ះពាល់ដល់អឺរ៉ុប រួមទាំងកម្ពុជា ដែលមិនដឹងអីផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយសង្ឃឹមជឿជាក់ថា ពិភពលោកនឹងស្រុះស្រួលគ្នា ដើម្បីកុំឱ្យរុញច្រានវិបត្តិសេដ្ឋកិច្ចនាពេលនេះ ទៅជាវិបត្តិសេដ្ឋកិច្ចមួយដ៏ធំ ដែលយើងមិងអាចប៉ាន់ស្មានបាន។

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩និង០០នាទី។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm