អ្នកស្លាប់​ដោយសារ​ព្យុះសង្ឃរា Ian​នៅ​អាមេរិក ឡើងដល់​៨៧​នាក់ ខណៈ​ប្រតិបត្តិ​ការស្វែងរក​និង​សង្គ្រោះ​នៅតែ​បន្ត

2022/10/03 04:55:28 pm        566

​អាមេរិក៖ ខណៈ​ក្រុមមន្ត្រី​គ្រប់គ្រង​គ្រាអាសន្ន​សហព័ន្ធចាប់ផ្ដើម​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក និង​ជួយសង្គ្រោះ​ទ្រង់​ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះសង្ឃរា Ian បាន​ហក់​ឡើង​ដល់ ​៨៧​នាក់កាលពី​ថ្ងៃអាទិត្យ​។ ​

​ចំនួន​ដែល​ត្រូវបាន​រាប់​ដោយសារ​ព័ត៌មាន NBC News ត្រូវគេ​រំពឹងថា​នឹង​បន្ត​កើនឡើង ខណៈ​ទឹក​ជំនន់​បាន​ស្រក ហើយ​ក្រុម​អ្នកស្វែងរក​បាន​រុលចូល​ទៅក្នុង​តំបន់​នានា ដែល​ដំបូង​ឡើយ​បាន​កាត់​ផ្ដាច់​ចេញពី​ពិភព​ខាងក្រៅ ជាទី​ដែល​មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។ ចំនួន​អ្នកស្លាប់​សរុប​នេះ រាប់​បញ្ចូល​ទាំង​ការ​ស្លាប់ ​៨៣​នាក់​ក្នុង​​រដុ្ឋ Florida ជាទី​ដែល​ព្យុះសង្ឃរា Ian​ ជា​ព្យុះ​កម្រិត​ទី​៤ បាន​វាយប្រហារ​កាលពី​ថ្ងៃ​ពុធ ហើយ​ ៤​នាក់​ទៀត​នៅក្នុង​រដ្ឋ North Carolina ជាទី​ដែល​ព្យុះ​នេះ​បាន​ស្ងប់​ទៅវិញ ក្រោយ​បោកបក់​ទៅលើ​តំបន់​ឆ្នេរសមុទ្រ South Carolina កាលពី​ថ្ងៃ​សុក្រ​។

​លោក​ប្រធានាធិបតី Joe Biden និង​ស្ត្រី​ទី​១ Jill Biden បានប្រកាសថា​ លោក​ទាំង​២ នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​នានា​រង​ការ​បំផ្លិចបំផ្លាញ​កាលពី​សប្ដាហ៍​មុន ខណៈ​សហរដ្ឋអាមេរិក​បាន​ជួបប្រទះ​ភាព​តក់​ស្លុត​ដោយសារ​ការ​បាត់​បង់ជីវិត ទឹកជំនន់​ដ៏​គ្រោះថ្នាក់ និង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ព្យុះ​សង្ឃរា Ian៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm