ក្រសួងមហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើន​ជាង​គេនៃ​ការប្រកួត​តេ​ក្វាន់​ដូ​ ITF ​ជើងឯក​ជាតិ​ឆ្នាំនេះ​

2022/10/03 05:01:57 pm        77

​តេ​ក្វាន់​ដូ៖ ក្រុម​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​ ITF ​របស់​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ ក្នុងការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញកាលពី​ចុង​សប្ដាហ៍​កន្លងទៅ នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

​ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​អាស៊ីអាគ្នេយ៍។ ឯកឧត្តមបាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​របស់​កីឡាករ​-​កីឡាការិនី ក៏ដូចជា​គណៈកម្មការ​បច្ចេកទេស ដែល​ស្ដែង​ឲ្យ​ឃើញ​ភាព​រីកចម្រើន​មួយកម្រិត​ទៀតរបស់​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា​បច្ចុប្បន្ន។​ ​ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន ១៣៨​នាក់មកពី ១៧​សមាគម​/​ក្លិប។ ជា​លទ្ធផល​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ២០​គ្រឿង (​មាស ៨ ប្រាក់ ៤ និង​សំរិទ្ធ ៨) ខណៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឈរ​លេខ​២ ឈ្នះ​មេដាយ​សរុប ១៤​គ្រឿង (​មាស ២ ប្រាក់ ៤ និង​សំរិទ្ធ ៨)។​

​ចំណែក​ក្លិប​យុវជនឈរ​លេខ​៣ ឈ្នះ​មេដាយ​សរុប ៥​គ្រឿង (​មាស ២ និង​ប្រាក់ ៣)។ ក្លិប ស​.​ស​.​យ​.​ក ខេត្តកំពង់ស្ពឺ ឈ្នះ​មេដាយ​សរុប ៦​គ្រឿង (​មាស ២ ប្រាក់ ២ និង​សំរិទ្ធ ២) ខណៈ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ប្រាជ្ញា​សាស្ត្រឈ្នះ​មេដាយ​សរុប ៦​គ្រឿង​ដូចគ្នា (​មាស ២ គ្រឿង ប្រាក់ ១ និង​សំរិទ្ធ ៣)។ រីឯ​ក្លិប​សេរីភាពដណ្តើមបាន​មេដាយ​សរុប ៣​គ្រឿង (​មាស ២ និង​ប្រាក់ ១)។ ក្លិប​មិត្តភាពដណ្ដើមបាន​មេដាយមាស ២ និង​ខេត្តកោះកុង​ដណ្តើមបាន​មេដាយ​សរុប ៦​គ្រឿង (​មាស ១ ប្រាក់ ១ និង​សំរិទ្ធ ៤ គ្រឿង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        286
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        355

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm