ពេជ្រ សម្បត្តិ​ ប្រើ​ពេល​ត្រឹម​មួយ​ទឹក​យកឈ្នះ ​ធន់ ផានិត ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៨

2022/10/03 05:30:44 pm        185

​គុនខ្មែរ៖ ​កំពូល​កីឡាករ​គុន​ខ្មែរ​រហ័ស​នាម​ក្របីព្រៃ ពេជ្រ សម្បត្តិ ​បានធ្វើឱ្យ​សង្វៀន​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ​របស់​អគ្គនាយក​ដ្ឋា​ន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន​កក្រើក​ម្តងទៀត ក្រោយ​យកឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ ​ធន់ ផានិត ​ត្រឹម​ទឹក​ទី១ ដើម្បី​ឡើង​វគ្គផ្តាច់ព្រ័ត្រ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨​។

​​ជាការ​ប្រកួត​ដែល​អ្នកគាំទ្រ​គុន​ខ្មែរ​គ្រប់ទិសទី​ទន្ទឹងរង់ចាំ​ចង់ដឹងថា កីឡាករ​ទាំងពីរ​ ពេជ្រ សម្បត្តិ និង​ធន់ ផានិត ដែល​សុទ្ធតែជា​កីឡាករ​ក្នុង​ចិត្ត​របស់​អ្នកគាំទ្រ​ទាំងអស់ តែ​ការប្រកួត​បាន​ត្រឹម​មួយ​ទឹក​ប៉ុណ្ណោះ បន្ទាប់ពី​កូនសិស្ស​លោកគ្រូ ពេជ្រ សុផាន់​ កីឡាករ​ពេជ្រ សម្បត្តិ ប្រើ​កែង​បុក​ចំ​ក្រោម​ច្រមុះ ធន់ ផានិត​ បណ្តាលឱ្យ​បែក​សន្លប់ ធ្វើឱ្យ​លោក​អាជ្ញាកណ្តាល ម៉ី រតនៈ​ សំរេចចិត្ត​បញ្ឈប់​ការប្រកួត​ភ្លាមៗ​។ ​​កីឡាករ​ទាំងពីរ​ឡើងមក​កាន់​វគ្គ​នេះ​សុទ្ធ​តែមាន ១០ពិន្ទុ​ក្រោយ​ឈ្នះ ៣ និង​ចាញ់ ១ ដូចគ្នា​ តែ​នៅពេលនេះ​មានតែ​ម្នាក់​ប៉ុណ្ណោះ​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ លើស​ង្វៀន​ដែលមាន​ការគាំទ្រ​បំផុត​នៅ​ប្រទេស​កម្ពុជា​ ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​។

​​មួយគូ​ដែល​បាន​ប្រកួត​ចប់​មុន កីឡាករ​ថៃ​ពីររូប​ដែលមាន ១០ពិន្ទុ​ដូចគ្នា​ក្នុង​ពូ​ល​ដូច​ពូ​ល​កម្ពុជា​ដែរ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន បាន​យកឈ្នះ​មិត្ត​រួម​ជាតិ​ថៃ ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក​ ដោយ​ពិន្ទុ​។ ​​ដូច្នេះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ជា​ជំនួប​រវាង ពេជ្រ សម្បត្តិ និង ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី២៣ ខែតុលា​នេះ​។ ​​ចំណែក ​ធន់ ផានិត និង​ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក ​ក៏​នឹងត្រូវ​ជួបគ្នា​ម្តងទៀត​នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ​ ដើម្បី​ដណ្តើមចំ​ណាត​ថ្នាក់​លេខ៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm