បាល់ទាត់៖ ខ្សែប្រយុទ្ធន័រវេស Erling Haaland ជាថ្មីម្តងទៀតបានបង្កើតប្រវត្តិសាស្ត្រថ្មីនៅក្របខណ្ឌអង់គ្លេស Premier League គឺជាកីឡាករទី១ ក្នុងប្រវត្តិសាស្ត្រដែលស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯង (Hat-Trick) បីប្រកួតជាប់គ្នានៅក្នុងដី។

បីគ្រាប់ម្នាក់ឯងក្នុងជំនួប Manchester Derby ម្សិលមិញ បូកនឹងបីគ្រាប់ម្នាក់ឯងរបស់កីឡាករអង់គ្លេស Phil Foden ធ្វើឱ្យ Manchester City យកឈ្នះ Manchester United ៦-៣។ បីគ្រាប់របស់ Manchester United ធ្វើបានដោយ Antony និងពីរគ្រាប់របស់ Anthony Martial ដែលដូរចូលនៅវគ្គទី២។ គិតមកដល់ពេលនេះ Haaland ស៊ុតបញ្ចូលទីបាន ១៧គ្រាប់ហើយក្នុងការបង្ហាញខ្លួន ១១ប្រកួតពោលគឺគិតជាមធ្យមភាគ ៥៤នាទី ១មួយគ្រាប់តាំងពីផ្លាស់ពី Borussia Dortmund។ លោក Pep Guardiola បានពណ៌នាពី Haaland ថា លោកមិនជឿនឹងភ្នែកខ្លួនឯងពីការស៊ុតបញ្ចូលទីរបស់ Haaland តែវាជាការពិត ហើយធ្លាប់កើតឡើងតាំងពីពេលនៅន័រវេស អូទ្រីស និងអាល្លឺម៉ង់។

មួយទៀតលោកក៏សូមសរសើរកូនក្រុមទាំងអស់ ដែលរួមចំណែកសំខាន់ក្នុងការបញ្ជូនឱ្យ Haaland មានគ្រាប់បាល់ផងដែរ។ ជុំវិញការចូលលេងរាល់ការប្រកួតលោក Pep និយាយថា Man City មានសំណាងដែល Haaland មានអ្វីគ្រប់យ៉ាងនៅពេលនេះ មិនដូចពេលនៅ Dortmund ដែលមានការញាំញីដោយសាររបួស តែច្បាស់ណាស់ថា Haaland មានលទ្ធភាពអាចគ្រប់ ៩០នាទីរាល់ការប្រកួតទាំងអស់។ សូមបញ្ជាក់ថា ជ័យជំនះធ្វើឱ្យ Manchester City បន្តឈរលេខ២ ដេញពីក្រោយក្រុមកំពូលតារាង Arsenal ដែលឈ្នះ Spurs ៣-១ កាលពីថ្ងៃសៅរ៍ ១ពិន្ទុដដែល៕
អត្ថបទ៖នាង សុភាវុធ