សម្ព័ន្ធមិត្ត​លោក Putin ផ្ដល់​យោបល់​ឲ្យ​រុស្ស៊ី​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ខ្នាត​តូច​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/10/03 06:37:12 pm        735

​រុស្ស៊ី៖ មេដឹកនាំ​ក្រុម​ឆេ​ត​ឈ្នី (Chechen) លោក Ramzan Kadyrov កាលពី​ចុង​សប្ដាហ៍​នេះ​បាន​ជំរុញ​ទីក្រុង Moscow ឲ្យ​ពិចារណា​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី​បាន​ដកថយ​ពី​ទីក្រុង Lyman​។

​នៅ​ក្នុង​ការ​បង្ហោះ​សា​រលើ​បណ្ដាញ Telegram លោក Kadyrov បាន​និយាយ​ថា លោក​ជឿ​ថា ​វិធានការ​មាន​ប្រសិទ្ធ​ភាព​ជាច្រើន​គួរតែ​ត្រូវ​បាន​អនុវត្តន៍ ស្របតាម​ការប្រកាស​ច្បាប់អាជ្ញាសឹក​នៅ​តាម​តំបន់​ព្រំដែន​ និង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ខ្នាត​ដែល​មាន​កម្លាំង​ត្រឹម​ ១០​គីឡូតោន​។ លោក Kadyrov គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រធានាធិប​តី​រុស្ស៊ី​លោក Vladimir Putin ដែល​បាន​តែង​តាំង​លោក​ឲ្យ​គ្រប់គ្រង​តំបន់​ឆេ​ត​ឈ្នី (Chechnya) ក្នុង​ឆ្នាំ២០០៧​។ ការ​​អត្ថាធិប្បាយ​របស់​លោក​មាន​ឡើង បន្ទាប់ពី​រុស្ស៊ី​បាត់បង់​មូលដ្ឋាន​រឹងមាំ​នៃ​ទីក្រុង Lyman ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ក្រោយ​ការ​វាយបក​ដ៏​ខ្លាំងក្លា​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ រុស្ស៊ី​មាន​ឃ្លាំង​អាវុធ​បរមាណូ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ​រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ​តាក​ទិ​ក​ដែល​បាន​ផលិត​ឡើង​សម្រាប់​ប្រឆាំង​សត្រូវ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm