រយៈពេល២ថ្ងៃយានយន្តជាង២ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

2022/10/03 12:30:40 pm        1.1 K

ភ្នំពេញ៖ គិតត្រឹមរយៈពេល២ថ្ងៃ ដែលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកឲ្យធ្វើចរាចរណ៍​បណ្ដោះអាសន្ន មានយានយន្តជាង ២ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវ​ល្បឿនលឿនមួយនេះ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះថា នៅថ្ងៃទី២នៃការដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ន​ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ​មានរថយន្តធ្វើចរាចរណ៍រហូតជាង១ម៉ឺន៤ពាន់៣រយគ្រឿង ដែល​អត្រានេះ មានការកើនឡើងប្រមាណ ៥០ភាគរយ បើប្រៀបធៀបទៅនឹងថ្ងៃទី១ ដែលមានចំនួន​ប្រមាណជា ៩ពាន់គ្រឿងតែប៉ុណ្ណោះ។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ចំពោះបញ្ហាដែលអ្នកដំណើររកកិច្ច​អន្តរាគមន៍​តាមរយៈការ​ហៅ​ទូរស័ព្ទចូល ក៏មានការកើនឡើងជាងថ្ងៃទី១ផងដែរ គឺពី៣០ករណី ឡើងមក៥០ករណី។

លោក បានឲ្យដឹងដែរថា នៅថ្ងៃទី២នៃការដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្នផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ​មន្ត្រីនគរបាលបានធ្វើការអន្តរាគមន៍​ចំនួន ​៣៦ករណី ដែលមានករណីល្មើស​ប្រមាណ ១០ករណី ភាពច្រើនគឺអ្នកប្រើប្រាស់ផ្លូវបានល្មើសដូចជា ​ចតនៅគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ ដើម្បី​ថតរូប ឬក៏ធ្វើសកម្មភាពផ្សេងៗ​ ដែលអាចបង្កទៅជាគ្រោះថ្នាក់បាន ប៉ុន្តែមិនទាន់មានគ្រោះថ្នាក់​ណាមួយកើតឡើងនៅឡើយទេ។ ក្រៅពីនេះ ក៏មានករណីបញ្ហាយានយន្តដូចជា រថយន្តរលត់ ធ្លាយ​ធុងទឹក ហើយនឹងបញ្ហាសំបកកង់យានយន្ត ​ដែលមានការបែកកង់ជាដើមក្ដី ដែលបញ្ហាទាំងអស់នេះ​សុទ្ធតែជាកត្តាដែលអាចឈានទៅរកការបង្កនូវគ្រោះថ្នាក់ចរាចរណ៍បាន ដូច្នេះហើយ ក្នុងនាម​ក្រសួង​សាធារណការ និងដឹកជញ្ជូនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមុន​នឹងឡើងលើផ្លូវ​ល្បឿន​លឿន ត្រូវពិនិត្យមើលឲ្យបានសព្វជ្រុងជ្រោយទៅ​លើបច្ចេកទេសយានយន្ត សំបកកង់​យានយន្ត ​ប្រេងម៉ាស៊ីន ​ទឹកនៅក្នុងធុងទឹក ​សូម្បីតែប្រេងឥន្ធនៈជាដើមក្ដី ​ហើយសូមអ្នកបើកបរ​យានយន្ត​ដែលបើកលើផ្លូវល្បឿនៗ​ត្រូវតែមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស​ ដែលហៅថា ឆៀក​ឲ្យបានត្រឹមត្រូវនៅក្នុងសុពលភាព ​អ្នកបញ្ជាយានយន្តក៏ត្រូវតែមានប័ណ្ណបើកបរផងដែរ ដែល​នេះ​គឺ​ជាការចូលរួមជាទំនួលខុសត្រូវសង្គមមួយ ​តាមរយៈការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា ​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកឲ្យធ្វើចរាចរណ៍បណ្ដោះអាសន្ន​រយៈពេល​មួយ​ខែតុលា ​ដោយឥតបង់ប្រាក់ ​ក្នុងនោះដែរសង្កេតឃើញថា មិនត្រឹមតែមានអ្នកដំណើរ​កម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ​ លើសពីនេះទៅទៀត​ក៏មាន​យានយន្តដឹកជញ្ជូនបានធ្វើចរាចរណ៍លើផ្លូវនេះដែរ។ ​ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឲ្យ​អ្នក​បើកបរ និងអ្នករួមដំណើរទាំងអស់ចូលរួមសហការក្នុងការស្វែងយល់​ឲ្យបានល្អិតល្អន់ពីសេចក្តី​ណែនាំ ​និងអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌក្នុង​ការបើកបរ​លើផ្លូវនេះ ហើយជាពិសេស​ត្រូវចូលរួម​គោរពច្បាប់ចរាចរណ៍៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
2026/07/11 07:49:31 pm        1
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
2026/07/11 04:59:11 pm        1
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
2026/07/11 04:34:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន

2026/07/11 07:49:31 pm
​កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
2026/07/11 05:31:05 pm
​ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
2026/07/11 05:27:15 pm
​អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
2026/07/11 05:24:11 pm
​ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
2026/07/11 04:59:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/10 05:22:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/11 09:42:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am