ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញមោទកភាពចំពោះវិធានការ នៃការការពារទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលនាំឱ្យពលរដ្ឋបានធ្វើបុណ្យធ្វើទានសប្បាយរីករាយនាឱកាសបុណ្យភ្ជុំបិណ្ឌ បើទោះបីករណីឆ្លងនៅបន្តកើតមានខ្លះៗ ប៉ុន្តែអ្វីដែលព្រួយបារម្ភ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទៅវិញទេ។
សម្តេចតេជោ បានរម្លឹកដោយមោទនភាព ជុំវិញវិធានការនានាដែលរាជរដ្ឋាភិបាលបានខិតខំប្រឹង ប្រែងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដែលនាំឱ្យពលរដ្ឋមានពេលវេលាបានធ្វើបុណ្យភ្ជុំបិណ្ឌនិងសប្បាយរីក រាយឡើងវិញនេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជិត ៤ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី៣តុលានេះ។សម្តេច បានលើកឡើងថា ការជួបជុំទទួលសញ្ញាបត្រនេះគឺជាលទ្ធផលបន្ទាប់ពីយើងបានអាក់ខានអស់រយៈពេល២ឆ្នាំកន្លងទៅ៕
