គ្រូពេទ្យOD មេគង្គ និងODសែនសុខ ចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនិយោជិត រោងចក្រ

2022/10/03 09:14:20 pm        638

ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្តមេគង្គ និងការិយាល័យ​សុខាភិបាល ស្រុកប្រតិបតិ្តសែនសុខ មនី្ទរសុខាភិបាល ​នៃរដ្ឋបាលរាជធានីភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋានអធិការកិច្ចការងារ ​នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ​បានរៀបចំចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជូនបងប្អូន​កម្មករនិយោជិត ផ្ទាល់ដល់​រោងចក្រស្ព័ត ប្រដាក់ ខេមបូឌា ហ្គាម៉ិន ឯ.ក ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមលោកវេជ្ជបណ្ឌិត ប្រាក់ សុវណ្ណ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃការិយាល័យសុខាភិបាល ស្រុក​ប្រតិបតិ្តមេគង្គ និងលោកអនុបណ្ឌិត អ៊ុក សាន់ដេ ប្រធានផ្នែកបច្ចេកទេស នៃការិយាល័យ​សុខាភិបាល ស្រុកប្រតិបតិ្តសែនសុខ បានឲ្យដឹងថា សកម្មភាពចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន​បងប្អូនកម្មករ កម្មការនី និយោជិត ​នៅតំបន់រោងចក្រ ​បាន​ចាប់​ផ្តើមកាលពី​ម្សិលមិញ ដើម្បី​ការពារបងប្អូនកម្មករ ​កម្មការិនី និយោជិត ជៀសផុត​ពីការរីករាលដាលជំងឺកូវីដ-១៩ និង​កុំ​ឲ្យ​ប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រផងដែរ។ ​

ជាក់ស្តែងនៅរសៀលនេះ​ ក្រុមគ្រូពេទ្យរបស់យើង​ ក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកម្មករ ដែលមានចំនួនសរុប៥២០នាក់ ក្នុងនោះស្រី៣៦០នាក់ បរទេស០៣នាក់ និងចាក់វ៉ាក់សាំងបាន​ចំនួន ៤៤៤នាក់ ស្រី៣៧១នាក់ ប្រុស៧៣នាក់ ចែកចេញជាដូសទី១​ បានចំនួន០១នាក់, ដូសទី២ បានចំនួន០៤នាក់, ដូសទី៣ បានចំនួន៦៦នាក់, ដូសទី៤ ​បានចំនួន១០១នាក់ និងដូសទី៥ បានចំនួន២៧២នាក់។

ជាមួយគ្នានោះដែរ កម្មករ និយោជិតរោងចក្រ ជាច្រើននាក់ មកទទួលការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ចាប់ពីដូសមូលដ្ឋាន ​រហូត​ដល់ដូសជំរុញ ​ពីក្រុមការងារគ្រូពេទ្យនៃការិយាល័យ​សុខាភិបាល ​ស្រុក​ប្រតិបតិ្តមេគង្គ ​និង​ការិយាល័យ​សុខាភិបាល ​ស្រុកប្រតិបតិ្តសែនសុខ និង​មានការ​ចូលរួម​សម្រប​សម្រួលពីមន្រី្តក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នៅរោងចក្រស្ព័ត ប្រដាក់ ខេមបូឌា ហ្គាម៉ិន ឯ.ក ​បានគោរពថ្លែងអំណរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ​បានខិតខំស្វែងរកវ៉ាក់សាំងកូវីដ-១៩​ និង​អនុញ្ញាត​ឲ្យ​ក្រុមការងារគ្រូពេទ្យ ចុះមក​ចាក់វ៉ាក់សាំង​ដល់​កន្លែងបំពេញការងារ ​ដើម្បីសង្រ្គោះ​ និងទប់ស្កាត់ គេចផុតពីការ​ចម្លង​មេរោគកូវីដ-១៩។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត ប្រាក់ សុវណ្ណ ​ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃការិយាល័យ​សុខាភិបាល ស្រុកប្រតិបតិ្តមេគង្គ ​ក៏បានសូម​អំពាវនាវ​ដល់បងប្អូនកម្មករ ​ប្រជាពលរដ្ឋទាំងអស់ មិនថា​បុរស ស្រី្ត ឬកុមារនោះទេ ​សុំមកចូលរួមទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបាន​គ្រប់ៗគ្នា​ និងអនុវត្តវិធានការ៣កុំ ៣ការពារ ​និងវិធានការសំខាន់ៗ ជៀសផុតពីជំងឺដ៏កាច​សាហាវនេះ ​ដើម្បីឲ្យប្រទេសកម្ពុជា ​ទទួល​បាន​ជោគជ័យ​ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm