ជំងឺ​អាសន្នរោគ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់ ៧​​នាក់​ស្លាប់​នៅ​ហៃ​ទី

2022/10/03 09:28:26 pm        810

​ហៃទី៖ ប្រទេស​ហៃ​ទី​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា​ មនុស្ស​យ៉ាងហោចណាស់ ៧​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​អាសន្នរោគ​ ដែល​បាន​ត្រឡប់មកវិញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​ជំងឺ​ដែល​កើតមាន​ឡើង ខណៈ​ប្រទេស​នេះ​ត្រូវបាន​ជាប់គាំង​ដោយសារ​ការរារាំងរប​ស់​ក្រុម​ជន​អន្ធពាល​ ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ខ្វះ​ប្រេងឥន្ធនៈ ​និង​ទឹក​ស្អាត​ប្រើប្រាស់​។​

​ជំងឺ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រហែល ១០,០០០​នាក់​ស្លាប់​ចាប់តាំងពី​ការផ្ទុះ​ឡើង​ក្នុង​ឆ្នាំ២០១០ ដែល​ត្រូវ​បានដាក់​កំហុស​លើ​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។ អង្គការ​សុខភាព​ប្រចាំ​ទ្វីបអាមេរិក Pan American កាល​ពី​ឆ្នាំ២០២០ បាន​និយាយថា ប្រទេស​ហៃ​ទី​បាន​ឆ្លងកាត់​រយៈពេល​មួយឆ្នាំ​មកហើយ គ្មាន​ករណី​ជំងឺ​អាសន្នរោគ​ត្រូវបាន​បញ្ជាក់​នោះទេ​។ លោក Laure Adrien អគ្គនាយក​ក្រសួងសុខាភិបាល​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា យោងតាម​ព័ត៌មាន​ដែល​យើង​ទទួលបាន ចំនួន​អ្នក​ស្លាប់មាន​ប្រហែល​ពី ៧ ទៅ ៨​នាក់ ហើយ​មន្ត្រី​កំពុង​ព្យាយាម​ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​មន្ទីរពេទ្យ​ជាច្រើន​ទៀត​។​ ​ក្រសួងសុខាភិបាល​បានបញ្ជាក់​មួយ​ករណី​នៅក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង ហើយ​មាន​ករណី​សង្ស័យ​នៅ​ក្រុង Cite Soleil នៅក្រៅ​រដ្ឋធានី ជាទី​តាំង​នៃ​សង្គ្រាម​ដណ្តើម​ដែនដី​ដ៏​សាហាវ​របស់​ក្រុម​ជន​អន្ធពាល​កាលពី​ខែកក្កដា​។

ក្រុម​ជន​អន្ធពាល​បាន​បិទ​ច្រក​កំពង់​ផែង​នាំចូល​ប្រេង​ដ៏​សំខាន់​របស់​ប្រទេស ​បណ្តាល​ឲ្យ​មានការ​តវ៉ា​ជុំវិញ​ការប្រកាស​ដំឡើងថ្លៃ​ប្រេងឥន្ធនៈ​។ មន្ទីរពេទ្យ​ជាច្រើន​កន្លែង​បាន​បិទ ឬ​កាត់បន្ថយ​ប្រតិបត្តិការ​ដោយសារ​ការខ្វះ​ប្រេងឥន្ធនៈ​សម្រាប់​ម៉ាស៊ីនភ្លើង​។ ក្រុមហ៊ុន Caribbean Bottling Company ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកដប​ដ៏​សំខាន់បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន​មិនអាច​បន្ត​ផលិត​ និង​ចែកចាយ​ទឹកបាន​ទៀត​ទេ ព្រោះ​វា​អស់​ប្រេងម៉ាស៊ូត ដែលមាន​សារៈសំខាន់​ចំពោះ​សង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​។​ ជំងឺ​អាសន្នរោគ​នេះ​ជាធម្មតា​ឆ្លងតាម​រយៈ​ទឹក​កខ្វក់​ មានន័យថា ​ទឹកស្អាត​គឺមាន​សារៈសំខាន់​សម្រាប់​ការពារ​ការរីក​រាលដាល​ជំងឺ​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm