ប្រណាំងរថយន្ត៖ អ្នកនាំមុខគេក្នុងតារាងជើងឯកពិភពលោក Max Verstappen ត្រូវរង់ចាំនៅទីលានបន្ទាប់ដើម្បីដឹងថា អាចឈ្នះជើងឯកពិភពលោកលើកទី២ រឺអត់ បន្ទាប់ពីការប្រកួតមិនបានល្អនៅសិង្ហបុរី ដែលជ័យជំនះបានទៅមិត្តរួមក្រុម Red Bull, Sergio Perez។

ការប្រកួតដែលត្រូវបានពន្យាដោយសារភ្លៀងធ្លាក់ ក៏បានចាប់ផ្តើមដោយ Sergio Perez វ៉ា Charles Leclerc របស់ Ferrari តាំងពីពេលចេញដំណើររហូតដល់ទីព្រ័ត្រ។ Charles Leclerc ដែលជាគូប្រជែងម្នាក់គត់របស់ Verstappen ទទួលបានចំនាត់ថ្នាក់លេខ២ ក្នុងការប្រកួតនេះ និងលេខ៣ ក៏ជាកីឡាករ Ferrari មួយរូបទៀត Carlos Sainz។ ចំណែក Max Verstappen ដែលត្រូវការឈ្នះនៅសិង្ហបុរីនេះ ហើយ Charles Leclerc ត្រូវបញ្ចប់លើសពីលេខ៨ នោះ បានត្រឹមខកបំណង និងរង់ចាំនៅទីលានបន្ទាប់ ពោលគឺបញ្ចប់ការប្រកួតនៅសិង្ហបុរីនេះត្រឹមលេខ៧ ក្រោយប្រណាំងចេញពីផ្លូវ ២លើក។
ពិន្ទុក្នុងតារាងជើងឯកនៅពេលនេះ Max Verstappen កំពុងនាំមុខ Charles Leclerc ១០៤ពិន្ទុ ខណៈនៅសល់ ៥ទីលានទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល។ Max Verstappen នៅតែមានឱកាសដល់ទៅ ៩០ភាគរយដើម្បីគ្រងជើងឯករដូវកាលនេះ ជាពិសេសនៅទីលានបន្ទាប់នៅប្រទេសជប៉ុនចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ