ប្រណាំងម៉ូតូ៖ កីឡាករព័រទុយហ្កាល់ Miguel Oliveira បានប្រជែងឈ្នះការប្រណាំង MotoGP នៅលើទឹកដីថៃ ដែលជាជ័យជំនះដំបូងបំផុតក្នុងអាជីព។

ការប្រកួតនៅទីលាន Chang International Circuit នៅខេត្ត Buriram ប្រទេសថៃ កីឡាកររបស់ក្រុមប្រណាំង KTM រូបនេះបានជំនះលើស្ថានភាពផ្លូវសើមក្រោយពីមានភ្លៀងធ្លាក់ ដើម្បីមកដល់ទីព្រ័ត្រមុនគេនៅចំពោះមុខអ្នកលេខ២ កីឡាករអូស្ត្រាលី Jack Miller ០.៧៣វិនាទី ខណៈលេខ៣ គឺកីឡាកររបស់ក្រុម Ducati, Francesco Bagnaia។ ជ័យជំនះរបស់ Jack Miller ធ្វើឱ្យគេឡើងមកឈរលេខ៨ ក្នុងតារាងជើងឯកពិភពលោក តែអ្វីដែលជាការប្រែប្រួលគួរកត់សំគាល់នៅក្នុងតារាងជើងឯកនោះគឺអ្នកនាំមុខគេកីឡាករបារាំង Fabio Quartararo បានបញ្ចប់ការប្រកួតនៅទឹកដីថៃនេះត្រឹមចំណាត់ថ្នាក់លេខ ១៧ ធ្វើឱ្យការនាំមុខគេរបស់គេត្រូវកាត់មកត្រឹម ២ពិន្ទុប៉ុណ្ណោះដែលតាមពីក្រោយដោយកីឡាករអ៊ីតាលី Francesco Bagnaia។ MotoGP នៅសល់តែ ៣ទីលានទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល ២០២២ របស់ខ្លួនដោយជុំបន្តនឹងធ្វើនៅទឹកដីអូស្ត្រាលី ម៉ាឡេស៊ី និងចុងក្រោយនៅ Valencia ប្រទេសអេស្ប៉ាញ៕
អត្ថបទ៖នាង សុភាវុធ