ឯកឧត្តម គីម រិទ្ធី ជំរុញឱ្យអាជ្ញាធរពន្លឿនដោះស្រាយបញ្ហាទំនាស់ដីធ្លីក្នុងខេត្តព្រះវិហារ ប្រកបដោយតម្លាភាព ដោយឈរលើគោលការណ៍ច្បាប់

2022/10/03 10:50:07 pm        804

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានណែនាំឱ្យអាជ្ញាធរពន្លឿនការដោះស្រាយ​បញ្ហាទំនាស់ដីធ្លីក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ប្រកបដោយតម្លាភាព ដោយឈរលើ​គោលការណ៍​ច្បាប់ និងលិខិតបទដ្ឋាននានា ​ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្លែងបែបនេះ ​ក្នុង​ឱកាស​អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ​នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលា​ខេត្តព្រះវិហារ ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត លោកប្រធាន​មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មន្ត្រី ជំនាញរដ្ឋបាលសាលាខេត្ត នឹងមេឃុំ-មេភូមិ ជាច្រើនរូបទៀត ។

​ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត​ បាន​ស្នើ​ដល់សមាជិក​គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋទាំងអស់ ​ត្រូវចូលរួមពិភាក្សានិងចូលរួមជា​គំនិត​យោបល់ល្អៗ នឹង​សំណូមពររបស់​សមាជិកក្នុងអង្គប្រជុំ ​ដើម្បីជាធាតុចូលក្នុងការពិភាក្សារក​ ដំណោះស្រាយពី ​បញ្ហា​ប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក ​ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។

ឯកឧត្តម អភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បាន​ស្នើឱ្យអាជ្ញាធរក្រុង-ស្រុកត្រូវគ្រប់គ្រង និងការពារដីរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេស​មន្ទីរជំនាញ​ត្រូវសហការជាមួយអាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធបន្ថែមទៀត ។

គួររម្លឹកផងដែរថា កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពិភាក្សា​ទៅលើរបាយការណ៍​មួយ​ចំនួនដូចជា ការ​ចុះពិនិត្យទីតាំងសម្រាប់គម្រោង​ បែងចែកដីដើម្បី សង្គមកិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ចដំណាក់​កាលទី៣​ ស្ថិតនៅភូមិស្វាយ និងភូមិរំដោះស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត និង​ពិភាក្សាទៅលើ ករណី​ប្រជាពលរដ្ឋសុំកាត់ឆ្វៀលដី​ ស្ថិតនៅក្នុងតំបន់កូនភ្នំ ​ភូមិភារកិច្ច ​សង្កាត់ប៉ាលហាល​ ក្រុងព្រះវិហារ និងបែងចែកដីចំនួន ​៨៦ហិកតា ​ស្ថិតនៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ​ក្រុងព្រះវិហារ ​ព្រម​ទាំងពិភាក្សារបាយការណ៍ស្តីពី ការបែងចែកដី​ប្រលាន​យន្តហោះ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ៕ អត្ថបទ៖ សាវី 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        76
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        47
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm