
អន្ដរជាតិ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាឲ្យបើកការស៊ើបអង្កេតបន្ទាន់លើករណីរត់ជាន់គ្នាក្នុងការប្រកួតបាល់ទាត់ឥណ្ឌូនេស៊ីដែលបានសម្លាប់មនុស្ស ១២៥នាក់ និងផ្អាកការប្រកួតបាល់ទាត់ Premier League ទាំងអស់ រហូតដល់សុវត្ថិភាព ត្រូវបានវាយតម្លៃឡើងវិញ ហើយសន្តិសុខត្រូវបានរឹតបន្តឹង។
លោក Mohammad Mahfud គឺជារដ្ឋមន្រ្តីក្រសួងសន្តិសុខឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា លោកនឹងដឹកនាំការសាកសួរ ដើម្បីស៊ើបអង្កេតលើករណីបំពានច្បាប់នៅក្នុងពហុកីឡដ្ឋានបាល់ទាត់ ក្រោយហេតុការណ៍រត់ជាន់គ្នាសម្លាប់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ៕
