ទេសរដ្ឋមន្រ្តី លី ធុជ ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែវាយតម្លៃខ្ពស់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់

2022/10/03 08:32:05 pm        804

ភ្នំពេញ៖ ល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងពិធីប្រារព្ធទិវាឯកភាពជាតិអាល្លឺម៉ង់ ទី៣២ ដែលបានប្រារព្ធឡើងនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាល្លឺម៉ង រាជធានីភ្នំពេញ។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានចូលរួមអបអរសាទរ លោក Stefan Anton MESSERER ចំពោះការតែងតាំងថ្មី ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយលោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលចាប់តាំងពីការបង្រួបបង្រួមអាល្លឺម៉ង់ឡើងវិញ អាល្លឺម៉ង់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមទាំងការប្រែប្រួលអាកាសធាតុ និងការថែរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។ លើសពីនេះ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាល្លឺម៉ង់បានបន្តរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជាតែងតែផ្តល់តម្លៃដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលជាមួយប្រទេសអាឡឺម៉ង់ ដែលបានរីកចម្រើនលើគ្រប់វិស័យ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក គោលដៅរួម និងផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។

ឯកឧត្ដមបន្តទៀតថា ចាប់តាំងពីឆ្នាំ ១៩៩៤ រយៈពេល ២៨ ឆ្នាំនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍន៍ជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ដើម្បីចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរនៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈដែលប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ១ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី បានចាត់ទុកអាល្លឺម៉ង់ គឺជាដៃគូយូរអង្វែង និងជាម្ចាស់ជំនួយដ៏សំខាន់មួយ ក្នុងនោះប្រទេសអាល្លឺម៉ង់ បានរួមចំណែករាប់លានដុល្លារដល់អង្គការ Halo Trust ក្នុងការងារបោសសម្អាតមីន ជារៀងរាល់ឆ្នាំរយៈពេលជាច្រើនឆ្នាំ ហើយបានសន្យាថានឹងគាំទ្រដល់អង្គការ Halo Trust រហូតដល់ឆ្នាំ ២០២៤។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានស្នើឲ្យប្រទេសអាល្លឺម៉ង់​បន្តការគាំទ្រដល់​ការងារបោស​សម្អាតមីន និងដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងអំពាវនាវដល់ប្រទេសជាមិត្ត និងដៃគូសកម្មភាពមីនដទៃទៀតរបស់កម្ពុជារួមមាន អូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ន័រវេស ស្វីស ចិន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ កាណាដា អៀរឡង់ ឥណ្ឌា ហុងគ្រី UNDP និង UNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជន ឲ្យបន្តចូលរួមចែករំលែកនូវទស្សនៈវិស័យរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ការងារសកម្មភាពមីនមនុស្សធម៌។

អត្ថបទដែលទាក់ទង

សម្តេចតេជោចោទជាសំណួរថា ហេតុអ្វីចាំបាច់បង្កើតក្រុមការងារតាមដានហ្វេសបុករបស់សម្តេច បើអ្នកពិតជាស្អាតស្អំមែននោះ?
2025/06/17 10:25:10 pm        1
រដ្ឋមន្ត្រីសុខាភិបាល: ជាផ្នែកមួយនៃទស្សនៈវិជ្ជាសម្ភារៈនិយម វិចារវិទ្យា ក្នុងបទបាឋកថា «លទ្ធភាព នាំដល់ការបង្កើត តថភាព ដែលតថភាព ត្រូវការរៀបចំចេញពីលទ្ធភាព»
2025/06/17 09:46:46 pm        1
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ ធ្វើឱ្យប្រសើរឡើងរវាងក្រសួងសុខាភិបាល និងផ្នែកឯកជន
2025/06/17 08:45:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោចោទជាសំណួរថា ហេតុអ្វីចាំបាច់បង្កើតក្រុមការងារតាមដានហ្វេសបុករបស់សម្តេច បើអ្នកពិតជាស្អាតស្អំមែននោះ?

2025/06/17 10:25:10 pm
​រដ្ឋមន្ត្រីសុខាភិបាល: ជាផ្នែកមួយនៃទស្សនៈវិជ្ជាសម្ភារៈនិយម វិចារវិទ្យា ក្នុងបទបាឋកថា «លទ្ធភាព នាំដល់ការបង្កើត តថភាព ដែលតថភាព ត្រូវការរៀបចំចេញពីលទ្ធភាព»
2025/06/17 09:46:46 pm
​វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ ធ្វើឱ្យប្រសើរឡើងរវាងក្រសួងសុខាភិបាល និងផ្នែកឯកជន
2025/06/17 08:45:08 pm
​ជនប៉ាឡេស្ទីនរាប់ពាន់នាក់ជួបជុំគ្នាទទួលជំនួយនៅភាគខាងជើងតំបន់ហ្កាហ្សា
2025/06/17 08:35:28 pm
​ឯកឧត្តម ឌិត​ ទីណា​ ណែនាំឱ្យមន្ត្រីកសិកម្មឃុំ​បង្កេីនការចិត្តទុកដាក់ជាមួយកសិករដេីម្បីរក្សាលំនឹងសន្តិសុខស្បៀង
2025/06/17 08:31:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/16 03:45:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/17 12:56:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/15 09:54:02 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am