កងកម្លាំង​អ៊ុយ​ក្រែ​ន​វាយ​រុលចូល​ភាគខាងត្បូងឆ្លុះបញ្ចាំង​ពី​ជ័យជម្នះ​ក្នុង​ភាគ​ខាងកើត​

2022/10/04 05:18:19 pm        591

​អ៊ុយ​ក្រែ​ន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​សម្រេច​បាន​ជ័យជម្នះ​ធំ​បំផុត​របស់​ខ្លួន ​នៅ​ក្នុង​ភាគ​ខាង​ត្បូង​របស់​ប្រទេស​នេះ​ចាប់​តាំង​ពី​រុស្ស៊ី​វាយប្រហារ ដោយ​ឆ្លងកាត់​ខ្សែបន្ទាត់​មួយ​ចំនួន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ និង​កំពុង​រុល​ចូល​ទៅមុខ​តាម​បណ្ដោយ​ទន្លេ Dnieper ដណ្ដើម​បាន​ភូមិ​មួយ​ចំនួន​នៅ​តាម​ផ្លូវ និង​កំពុង​គំរាម​ដល់​បណ្ដាញ​ផ្គត់ផ្គង់​សម្រាប់​ទាហាន​រុស្ស៊ី​រាប់ពាន់​នាក់​។

​ការ​វាយ​រុល​ទៅ​មុខ​របស់​អ៊ុយ​ក្រែ​នដាក់​គោលដៅ​លើ​បណ្ដាញ​ផ្គត់ផ្គង់​ សម្រាប់​ទាហាន​រុស្ស៊ី​ប្រមាណ ២៥,០០០​នាក់នៅ​ត្រើយ​ទន្លេ Dnieper ភាគ​ខាងលិច​។​ អ៊ុយ​ក្រែ​ន​បាន​បំផ្លាញ​ស្ពាន​សំខាន់ៗ​រួច​ទៅ​ហើយ ដោយ​បង្ខំ​ឲ្យ​កងកម្លាំង​រុស្ស៊ី​ប្រើ​ស្ពាន​ឆ្លងកាត់​បណ្ដោះអាសន្ន​។​ ការវាយប្រហារ​ដ៏​សន្ធាប់​ទៅ​លើ​តំបន់​ជាប់មាត់​ទន្លេ​នេះ​ អាច​កាត់ផ្ដាច់​ពួកគេ​ទាំងស្រុង​។ ទីក្រុង Kyiv បាន​ផ្ដល់​ព័ត៌មាន​តិច​តួច​អំពី​ការ​ដណ្ដើម​បាន​ទឹកដី​ក្នុង​ភាគ​ខាង​ត្បូង ប៉ុន្តែ​ប្រភព​នានា​ពី​រុស្ស៊ី​ទទួល​ស្គាល់​ថា ទាហាន​អ៊ុយ​ក្រែ​ន​បាន​វាយ​រុល​ចូល​រាប់​សិប​គីឡូម៉ែត្រ​នៅ​ច្រាំង​ទន្លេ​ភាគ​ខាងលិច ដោយ​ដណ្ដើម​បាន​ភូមិ​មួយ​ចំនួន​នៅ​តាម​ផ្លូវ​នោះ។

​ការ​វាយ​រុល​ទៅ​មុខ​នេះឆ្លុះបញ្ចាំង​ពី​ជ័យជម្នះ​របស់​អ៊ុយ​ក្រែ​ន​នាពេល​ថ្មីៗ ​នៅ​ក្នុង​ភាគ​ខាងកើត​ប្រឆាំង​នឹង​រុស្ស៊ី ស្រប​ពេល​ដែល​ទីក្រុង Moscow បាន​ព្យាយាម​បង្កើន​ហានិភ័យ​ដោយ​ការ​ដាក់​បញ្ចូល​ដែនដី​នេះ​ជា​ឧប​សម្ព័ន្ធ ការ​បញ្ជា​ឲ្យ​កេណ្ឌ​កម្លាំង​ទ័ព និង​គំរាម​សងសឹក​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm