កំពង់ឆ្នាំង៖ កាលពីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ម្សិលមិញ មានភ្លៀងខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់បានបោកបក់ បណ្ដាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន ២គ្រួសារ ក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង រងការលិចលង់ចូលក្នុងទឹកទន្លេទាំងស្រុង។
ប្រភពព័ត៌មានបានឲ្យដឹងថា គ្រួសារទី១ ប្តីចេញទៅរកខ្យង និងគ្រួសារទី២ ជាស្ត្រីមេម៉ាយបានអ្នកជិតខាងជួយសង្គ្រោះរួមទាំងសមាជិក ៨នាក់ផងដែរ។
ប្រភពបន្តថា នៅក្នុងហេតុការណ៍នេះ មិនមានអ្នកណាម្នាក់រងរបួសដោយសារខ្យល់កន្រ្តាក់នោះឡើយ មានតែការខូចខាតផ្ទះសម្បែង និងសម្ភារៈទូកក្តាតែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធរឃុំផ្លូវទូក រួមនិងប្រជាការពារ បានសហការជួយដល់គ្រួសាររងគ្រោះទាំង២គ្រួសារហើយ។




