អ្នកស្លាប់​ដោយសារ​ព្យុះសង្ឃរា Ian នៅ​សហរដ្ឋអាមេរិកបាន​កើន​ឡើងដល់ ​១០៣​នាក់​

2022/10/04 07:01:35 pm        398

​អាមេរិក៖ មនុស្ស​ជាង​ ១០០​នាក់​ត្រូវគេ​រាយការណ៍​ថា​បាន​ស្លាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក ៥​ថ្ងៃ​បន្ទាប់​ពី​ព្យុះសង្ឃរា Ian បាន​វាយប្រហារ​តំបន់​ឆ្នេរ​ភាគ​ខាងលិច​នៃ​រដ្ឋ ​Florida ​ជា​ព្យុះ​ដ៏​មាន​ឥទ្ធិពល​កម្រិត​ទី​៤​។​

មន្ត្រី​ក្នុង​តំបន់ Lee County Sheriff លោក Carmine Marceno បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ពេលនេះ​មនុស្ស​ស្លាប់​ចំនួន​ ៥៤នាក់​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​តំបន់​នោះ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​រដ្ឋ Florida កើន​ឡើង​ដល់ ​៩៩​នាក់​គិត​ត្រឹម​យប់​ថ្ងៃ​ចន្ទ​។ ​ទិន្នន័យ​ពី​សារព័ត៌មាន CBS News ខ្ពស់​ជាង​របាយការណ៍​ផ្លូវការ​រដ្ឋ Florida ព្រោះ​ករណី​មួយ​ចំនួន​ក្រុម​មន្ត្រី​ប្រចាំ​តំបន់​កំពុង​បញ្ជាក់​ថា មានការ​ស្លាប់​បន្ថែម​ទៀត​លឿន​ជាង​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​រដ្ឋ​។

ចំនួន​អ្នក​ស្លាប់​ពាក់ព័ន្ធ​នឹង​ព្យុះ​កម្រិត​ទី​៤ ​នេះត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​រដ្ឋ North Carolina ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ដល់​ ១០៣​នាក់​។​ លំនៅឋាន និង​ហាង​លក់ទំនិញ​ប្រមាណ ៦០ម៉ឺន​កន្លែង​ក្នុង​រដ្ឋ Florida នៅតែ​មិន​ទាន់​មាន​អគ្គិសនី​ប្រើ​ប្រាស់​នៅឡើយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ថយ​ចុះ​ពី​ចំនួន​ខ្ពស់​បំផុត ២​.៦​លាន​ខ្នង​ផ្ទះ និង​ហាង​អាជីវកម្ម​ផ្សេងៗ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm