ឯកឧត្តម ហ៊ុន ម៉ានី ជួបជាមួយនិស្សិតវិទ្យាស្ថានកសិកម្មព្រែកលៀប មុននឹងត្រូវចុះកម្មសិក្សានៅប្រទេសអ៊ីស្រាអែល

2022/10/04 08:07:58 pm        1.0 K

ភ្នំពេញ៖ ពិធីសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់កម្មសិក្សា និងត្រៀមទៅបន្តកម្មសិក្សា​នៅ​ប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែល​ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. នៅស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២។

ពិធីសំណេះសំណាលខាងលើមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម ស សុខា អនុប្រធាន​ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក. ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការ​កណ្តាល ស.ស.យ.ក. និងសិស្ស និស្សិតប្រមាណ៣៧០ នាក់ ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប បានសម្តែងនូវការ​ស្វាគមន៍​យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី និងបានធ្វើរបាយការណ៍អំពីស្ថានភាព​នៃ​ការ​បណ្តុះបណ្តាលរបស់​វិទ្យាស្ថានទៅកាន់​សិស្សនិស្សិត​ស្រប​តាមបេសកកម្ម បណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្តល់ឱកាសអោយសិស្សានុសិស្សធ្វើការស្រាវជ្រាវ​តាមរយៈការផ្សារភ្ជាប់ទ្រឹស្តី ជាមួយការ​អនុវត្តផ្ទាល់​ និង​លើកទឹកចិត្តអោយ​សិស្សនិស្សិត​ចូលរួមធ្វើការងារស័្មគ្រ​ចិត្តដើម្បីជួយសង្គមជាតិ។

ជាមួយគ្នានោះ​ឯកឧត្តម ហ៊ុន ម៉ានី ​បានធ្វើការកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះការយក​ចិត្ត​ទុក​ដាក់​របស់វិទ្យាស្ថាន ​លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាល​ធនធានមនុស្ស ​ជាពិសេសផ្តល់ឱកាសអោយសិស្ស​និស្សិត​ទៅចុះកម្មសិក្សា​នៅប្រទេស​អ៊ីស្រាអែល។

បន្ថែមពីនេះ ឯកឧត្តម បានធ្វើការកោត​សរសើរ​ចំពោះកិច្ច​ខំ​ប្រឹងប្រែង ការតស៊ូ និងការ​ជំនះ​ពុះពារ​ប្រកបដោយការប្តេជ្ញាចិត្ត ​និងការតាំងចិត្តខ្ពស់របស់ប្អូនៗ ​និស្សិតរហូតដល់ទទួលបានការ​ជ្រើស​រើស​ឱ្យចុះកម្មសិក្សាផងដែរ។

ឯកឧត្តម ហ៊ុនម៉ានី ក៏បាន​ឆ្លៀតចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន​ដែលឯកឧត្តមធ្លាប់​ជានិស្សិត​អាហារូបករណ៍​ទៅសិក្សានៅក្រៅប្រទេសមួយរូបផងដែរ។

បន្ថែមពីនេះ ឯកឧត្តម បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សា អោយ​ខិតខំ​ក្រេបយកចំណេះវិជ្ជា និងលើកទឹកចិត្តដល់សិស្សនិស្សិតដែលបានបញ្ចប់​កម្មសិក្សាអោយយក​បទពិសោធន៍ ​និងចំណេះដឹងដែលទទួលបាន​ មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួម​ជាមួយ​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ផងដែរថា ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បាន​បញ្ជូន​សិស្សនិស្សិត ទៅបំពេញកម្ម​សិក្សានៅក្រៅប្រទេសជាច្រើន ដោយឡែកទៅប្រទេសអ៊ីស្រាអែល ​វិទ្យាស្ថាន បានបញ្ចូន​និស្សិត​ទៅបំពេញកម្មសិក្សាចាប់តាំងពីឆ្នាំ២០១៦ ដោយ​បាន​បញ្ជូន​និស្សិតចំនួន ៣៧៨ នាក់រួច​មកហើយ៕ អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm