ក្រសួងអប់រំណែនាំសិស្សបង្កើនការប្រុងប្រយ័ត្ន ខណៈសាលារៀនមួយចំនួនប្រឈមទឹកជំនន់ទឹកភ្លៀង

2022/10/04 08:55:07 pm        838

ភ្នំពេញ៖ នៅខណៈសាលារៀនមួយចំនួន នៅតាមបណ្តាខេត្តដូចជា ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តផ្សេងទៀត កំពុងរងជំនន់ទឹកភ្លៀងជន់លិច ហើយធ្វើឲ្យសាលារៀនមួយចំនួនតូចផ្អាក​ដំណើរ​ការ​ជាបណ្តោះអាសន្ននោះ ​នៅពេលនេះ ក្រសួងអប់រំ យុវជន និងកីឡាបានអំពាវនាវ​គណៈគ្រប់គ្រងសាលាសិស្ស និងអាណាព្យាបាលសិស្ស បង្កើនប្រុងប្រយ័ត្នការពារខ្លួន និង​សហការដោះស្រាយរកសាលាក្បែរខាង​ ឬផ្តល់ការបង្រៀនសិស្សតាមប្រព័ន្ធអនឡាញ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់BTV នៅថ្ងៃទី៤ ខែតុលានេះថា នៅខណៈដែលសាលារៀនមួយចំនួនតូចនៅតាមបណ្តាខេត្តរង​ការលិចដោយ​ជំនន់ទឹកភ្លៀងនៅពេលនេះ ​ក្រសួងអប់រំបានណែនាំ ​ដូចឆ្នាំកន្លងមកដែរគឺ ​សូមស្នើបណ្តា​គណៈគ្រប់​គ្រងសាលា​ បន្តយកចិត្តទុកដាក់កម្រិតខ្ពស់​ តាមដានស្ថានភាពធម្មជាតិ ​ដោយយោង​ទៅលើការ​ព្យាករណ៍​ឧតុនិយមផ្លូវការ ​និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។

ឯកឧត្តម បន្តថា ក្រសួងអប់រំ យុវជន និងកីឡាមានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបានបន្តកិច្ចសហការណ៍ជាមួយគ្រប់ភាគីពាក់ព័ន្ធ​ដូចឆ្នាំកន្លងមកដែរ ជាពិសេសជាមួយ​គណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីត្រៀម​លក្ខណៈអន្តរាគមន៍​ទៅ​លើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។

ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តស្វាគមន៍កិច្ចសហការវិជ្ជមានពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ​លើ​វិធានការទប់ស្កាត់ ​និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់​ និង​ជំនន់​ទឹកភ្លៀងតាម​គ្រឹះស្ថាន​សិក្សា។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ​មាតាបិតា​និងគ្រប់ភាគីពាក់ព័ន្ធទាំង​អស់បង្កើនការប្រុងប្រយ័ត្ន​នា​រដូវភ្លៀងនេះ​ក្នុងការបន្តថែទាំសុខភាពនិងរក្សាសុវត្ថិភាព។

ឯកឧត្តម ក៏ស្នើសូមមាតាបិតាបន្តប្រុងប្រយ័ត្នខ្ពស់ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក។សូមគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការសុវត្ថិភាព​សុខភាព​ទាំងអស់​គ្នាឲ្យ​ចៀសផុត​ពីការឆ្លង​រោគា និងគ្រោះថ្នាក់នានា។ ​សិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រក្នុងថ្នាក់និងរៀនខ្លួនឯងបន្ថែម ព្រមទាំងស្តាប់ដំបូន្មានពីសំណាក់មាតាបិតា៕ អត្ថបទ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់រង្វាន់ខួបលើកទី១ គឺផ្ទះល្វែងចំនួនមួយខ្នង
2026/10/21 07:51:44 pm        1
​សម្តេចតេជោ អស់សំណើចចំពោះមេក្រុមជ្រុលនិយម រិះគន់រឿងសៀវភៅនិពន្ធដោយបញ្ញវន្តវ័យក្មេងខ្មែរថា ក្លែងប្រវត្តិសាស្ត្រ
2026/10/21 06:47:28 pm        1
សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
2026/10/21 06:31:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់រង្វាន់ខួបលើកទី១ គឺផ្ទះល្វែងចំនួនមួយខ្នង

2026/10/21 07:51:44 pm
​មន្រ្តីការទូតជួបជុំគ្នានៅទីក្រុងហ្សឺណែវ ដើម្បីសម្របសម្រួលកិច្ចខិតខំសន្តិភាពស៊ូដង់
2026/10/21 07:11:46 pm
​ក្រុមសិស្ស-និស្សិតក្រិកនាំគ្នាតវ៉ាប្រឆាំងនឹងការចំណាយខ្ពស់ និងទាមទារលក្ខខណ្ឌអប់រំល្អជាងនេះ
2026/10/21 07:09:50 pm
​លោក Trump នឹងលើក​ពីកិច្ច​ប្រឹង​ប្រែង​បង្ក្រាប​ការ​ឆបោក ពាក់ព័ន្ធ​​​រូបិយប័ណ្ណគ្រីបតូ នៅ​បរទេស
2026/10/21 07:08:04 pm
​​សម្តេចតេជោ អស់សំណើចចំពោះមេក្រុមជ្រុលនិយម រិះគន់រឿងសៀវភៅនិពន្ធដោយបញ្ញវន្តវ័យក្មេងខ្មែរថា ក្លែងប្រវត្តិសាស្ត្រ
2026/10/21 06:47:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/21 02:44:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/21 09:41:12 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/21 02:24:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm