អំពើ​ហិង្សា​ផ្ទុះ​ឡើង ខណៈ​ប្រជាជន​ហៃ​ទី​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង

2022/10/04 09:47:41 pm        940

​ហៃ​ទី៖ អំពើ​ហិង្សា​បាន​ផ្ទុះឡើង​អំឡុងពេល​បាតុកម្ម​នៅ​ទីក្រុង​ព័រ​អូ​ប្រាំង​កាលពី​ថ្ងៃ​ចន្ទ ខណៈ​មនុស្ស​រាប់ពាន់នាក់​បានចេញ​ដើរ​តាមផ្លូវ​តវ៉ា ​ដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ហៃ​ទី​លោក Ariel Henry ចុះ​ចេញពី​តំណែង​។​ ​អ្នក​សារព័ត៌មាន AP ម្នាក់​បានឃើញ​មនុស្ស​យ៉ាងហោចណាស់​ ២​នាក់​បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង ដែល​យោងទៅតាម​ក្រុមអ្នកតវ៉ា​និយាយថា​ ត្រូវបាន​បាញ់​ដោយ​នគរបាល​ដែល​ព្យាយាម​បំបែក​ការហែក្បួន​តវ៉ា។

ដោយមាន​ការខកចិត្ត​ជាមួយនឹង​កង្វះ​ប្រេងឥន្ធនៈ និង​អំពើហិង្សា​រាលដាល​ដែល​បានធ្វើឱ្យ​ទីក្រុង​នេះ​ជាប់គាំង​អស់​ជាច្រើន​សប្តាហ៍ ប្រជាជន​ហៃ​ទី​កំពុង​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​។​ ​កាលពីដើម​ខែកញ្ញា ក្រុម​ជន​អន្ធពាល​ដ៏​មាន​ឥទ្ធិពល​មួយក្រុម​របស់​ប្រទេស​ហៃ​ទី​ បាន​បិទផ្លូវ​ចូលទៅ​កាន់​ស្ថានីយប្រេងឥន្ធនៈ​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ ដោយ​ប្រកាសថា​ ខ្លួន​មិន​ដកថយ​ឡើយរហូតដល់​លោក Henry លាលែង​ពី​តំណែង​។ ប្រេងសាំង​អាច​រក​បានតែ​នៅលើ​ទីផ្សារងងឹត​តែប៉ុណ្ណោះ​ក្នុងតម្លៃ​ថ្លៃ​រហូតដល់ ៣០ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​។​ ​ភាពខ្វះខាត និង​ការខាត​បង់​​ច្រើនបាន​បង្ខំ​ឱ្យ​អាជីវកម្ម​ជាច្រើន​ត្រូវ​បិទទ្វារ រួមទាំង​មន្ទីរពេទ្យ ក្រុមហ៊ុន​ផលិត​ទឹក និង​សេវាកម្ម​សំខាន់ៗ ខណៈដែល​អាជ្ញាធរ​សុខាភិបាល​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បាន​រកឃើញ​ករណី​ជំងឺ​អាសន្នរោគ​ចំនួន ៨ករណី​។ ការចំណាយ​ក្នុង​ជីវភាព​រស់នៅ​កើនឡើង​ខ្ពស់ បាន​ជំរុញ​ឱ្យ​ប្រជាជន​ហៃ​ទី​ជាច្រើន​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ និង​ភាព​អត់ឃ្លាន​។ អ្នក​តវ៉ានិយាយថា យើង​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ទេ ហើយ​ពួកគេ​មិន​យល់​ពី​ការទាមទារ​របស់​យើង​ឡើយ​។ ប្រទេស​ហៃ​ទី​បាន​កើតមាន​អស្ថិរភាព​កាន់តែខ្លាំង​ឡើង​មិន​ធ្លាប់មាន ​ចាប់តាំងពី​ការធ្វើឃាត​ប្រ​ធានា​ធិបតីលោក Jovenel Moïse កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដែល​ភាពវឹកវរ​បង្កឡើង​ដោយ​ក្រុម​ជន​អន្ធពាល ខណៈរដ្ឋបាល​របស់លោក Henry នៅតែ​ពុំមាន​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត​ទូទៅ ​ដែល​គ្រោង​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំមុន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm