បាល់ទាត់៖ ក្លិប Middlesbrough បានសម្រេចបណ្តេញអ្នកចាត់ការ Chris Wilder ចេញពីតំណែងហើយក្រោយក្លិបធ្លាក់ដល់លេខ២២ ក្នុងតារាងនៅក្របខណ្ឌទី២ League Championship។
Middlesbrough ឈ្នះតែ ២ប្រកួតគត់ក្នុង ១១ប្រកួតចុងក្រោយក្នុងលីគរដូវកាលនេះ ខណៈប្រកួតចុងក្រោយបំផុត Middlesbrough ចាញ់ Coventry City ១-០ កាលពីថ្ងៃសៅរ៍។ គ្រូបង្វឹកវ័យ ៥៥ឆ្នាំរូបនេះទើបតែបានដឹកនាំក្រុមបាន ១១ខែប៉ុណ្ណោះក្រោយទទួលតំណែងបន្តពីលោក Neil Warnock។ ក្នុងចំណោម ១១ខែក្នុងតំណែងលោក Chris Wilder ដឹកនាំក្រុមឈ្នះ ១៨ ក្នុងចំណោម ៤៥ប្រកួតបញ្ចប់រដូវកាលមុនលេខ៧ ក្នុងតារាង។ រដូវកាលមុននេះដែរក្រោមការដឹកនាំលោក Wilder, Middlesbrough ធ្លាប់បានយកឈ្នះ Manchester United និង Tottenham Hotspur នៅ FA Cup៕
អត្ថបទ៖នាង សុភាវុធ