ពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណ ១០០គ្រួសរក្នុងខេត្តត្បូងឃ្មុំ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

2022/10/04 10:40:31 pm        803

ត្បូងឃ្មុំ៖ ក្រោយទឹកជំនន់ជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ប្រមាណ ១០០គ្រួសារក្នុងខេត្តត្បូងឃ្មុំ ត្រូវបានជម្លៀសទៅរស់ នៅបណ្ដោះអាសន្នលើទីទួលសុវត្ថិភាព ដោយទទួលបានការយក​ចិត្តទុក​ដាក់​ជាខ្លាំងពីអាជ្ញាធរ។

ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃចុងក្រោយនេះខ្លាំង និងជាប់ៗគ្នា ​បានធ្វើឱ្យកើតជាជំនន់ទឹកភ្លៀង លិចផ្ទះ​សម្បែង​របស់ប្រជាពលរដ្ឋភូមិបឹងទន្សោង ​ឃុំជីរោទ៍ទី១ ​ស្រុកត្បូងឃ្មុំ។

អាជ្ញាធរស្រុក ​បានរៀបចំទួលវិហារ ជាទីទួលសុវត្ថិភាព ​សម្រាប់ការរស់នៅជាបណ្ដោះអាសន្នរបស់​ពលរដ្ឋរងគ្រោះទឹកជំនន់។ ​អាជ្ញាធរបានយកចិត្តទុកដាក់ក្នុងការជួយផ្គត់ផ្គង់ ចំពោះការខ្វះខាតរបស់​ប្រជាពលរដ្ឋ ​ជាពិសេសថ្នាំពេទ្យ ​សម្រាប់ទប់ទល់នឹងជំងឺផ្សេងៗ។

ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសទៅរស់នៅលើទួលសុវត្ថិភាព បានថ្លែងអំណរគុណដល់អាជ្ញាធរ ដែលបាន គិតគូរចំពោះសុខទុក្ខរបស់ពួកគេ ជួយពួកគេឱ្យអាចគេចផុតពីគ្រោះថ្នាក់ផ្សេងៗ។

លោក ទួន ឆៃលឹម មេឃុំជីរោទ៍ទី១ បានឲ្យដឹងថា ​រយៈពេលបីថ្ងៃហើយ ជំនន់ទឹកភ្លៀង​បាន​ហក់​ឡើង​លាយឡំជាមួយទឹកទន្លេមេគង្គ ​ធ្វើឲ្យលិចផ្ទះពលរដ្ឋភូមិនេះ ហើយប្រសិន​បើទឹក​បន្តឡើង​ទៀត​អាចបណ្ដាលឲ្យលិចភូមិផ្សេងៗ ​ទៀតដែរ ​​និងមនុស្សជាច្រើនទៀត នឹងត្រូវជម្លៀស​ទៅ​ទីទួលសុវត្ថិភាព ​ដែលរដ្ឋបាលស្រុក​បានរៀបចំរួចរាល់។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានជំរុញអាជ្ញាធរមូលដ្ឋាន ​ឱ្យសហការជាមួយមន្ទីរសុខាភិបាលខេត្ត និង​មន្ទីរអភិវឌ្ឍន៍ ​ជនបទខេត្ត ​រៀបចំការរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រកបដោយអនាម័យ មាន​ក្រុមគ្រូពេទ្យ ថ្នាំសង្កូវ ​ហើយ​បាន​ណែនាំ​បន្ថែមឲ្យប្រជាពលរដ្ឋ​ ដែលរងគ្រោះទឹកជំនន់ នៅ​ពេលនេះ ត្រូវបង្កើនការយកចិត្តទុកដាក់មើលថែទាំសុខភាពខ្លួនឱ្យបានល្អដែរ៕អត្ថបទ៖ ថុង សីហា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm