NPAសន្យាបន្តជួយកម្ពុជាលើការងារបោសសម្អាតមីន

2022/10/05 12:34:47 am        55

ភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៤ខែតុលាម្សិលមិញ បានទទួលជួបពិភាក្សាការងារជាមួយ លោកនាយកជំនួយ​របស់​ប្រជាជនន័រវែស (NPA) ប្រចាំកម្ពុជាស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនប្រទេសន័រវែស ដែលបានឈរជាមួយកម្ពុជា រយៈពេល៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ដោយចាប់ផ្តើមកម្មវិធីសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា។ NPA ក៏ជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែងក្នុងការចូលរួម​ដល់ការងារ​បោសសម្អាតមីន/គ្រាប់បែក​ចង្កោម គាំទ្រដល់ការកសាងសមត្ថភាពដល់អាជ្ញាធរមីន ការគ្រប់គ្រង និងការសម្របសម្រួលវិស័យសកម្មភាពមីននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដមបន្តទៀតថា រយៈពេល ៣០ឆ្នាំនេះ វិស័យសកម្មភាពមីននៅកម្ពុជា មានការប្រែប្រួលយ៉ាងខ្លាំងស្របនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយការស្រាវជ្រាវ​មិនបច្ចេកទេស (Land Release Non-Technical Survey_LRNTS) ត្រូវបានចាត់ទុកជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលប់បំបាត់ និងកាត់បន្ថយផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយមិនបាច់ធ្វើការបោសសម្អាត និងអាចរំដោះផ្ទៃដីបានចាប់ពី ២៥% ដល់ ៣០%។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ NPA សហការជាមួយអាជ្ញាធរមីន រៀបចំកិច្ចប្រជុំស្តីពីគម្រោងការស្រាវជ្រាវមិនបច្ចេកទេស ជាមួយដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីកំណត់នីតិវិធីរំដោះផ្ទៃដីឆ្ពោះទៅដល់ការបោសសម្អាតមីនឲ្យអស់ឆ្នាំ២០២៥។

ជាការឆ្លើយតបលោកនាយក NPA បានលើកឡើងថា បច្ចុប្បន្ននេះ NPA បានជួយដល់ការអនុវត្តគម្រោងការស្រាវជ្រាវមិនបច្ចេកទេសដោយសហការជាមួយ UNDP ហើយបាននឹងកំពុងស្វែងរកធនធានបន្ថែមដើម្បីបន្តការគាំទ្រដល់នីតិវិធី LRNTS ពីសហគមន៍ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍។លោកបន្តទៀតថា NPA នឹងបន្តការ​ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន/គ្រាប់ និងការកសាងសមត្ថភាពសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ផងដែរ៕ អត្ថបទ ៖ ទូច សោភ័ណ ​

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        163
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm