លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ អញ្ជើញជាអធិបតី កម្មវិធីបិទមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២

2022/10/05 01:15:49 am        77

ភ្នំពេញ ៖ មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ត្រូវបានបិទបញ្ចប់​ហើយ​នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ តំណាងដ៏ខ្អង់ខ្អស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

​កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដោយប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ដោយមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង​សមត្ថភាពរបស់ខ្លួន​លើវិធីសាស្ត្រនៃការដឹកនាំរឿង, សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង។ មានល្ខោនបាសាក់ ១០ក្រុម បានដាក់ពាក្យប្រកួតប្រជែង និងមាន ៥ក្រុម ត្រូវបានជ្រើសរើស​ឲ្យប្រកួតផ្តាច់ព្រ័ត្រ។

រង្វាន់ជ័យលាភី សម្រាប់ ៥ក្រុមចុងក្រោយនេះ រួមមាន៖

* ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់១០លានរៀលនិងថវិកាសប្បុរជនបន្ថែមចំនួន ៣លានរៀល បានទៅលើក្រុមឈ្មោះ ក្រុមរស្មីវប្បធម៌ខេត្តកែប មកពីខេត្តកែប

* ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ ៧លានរៀល និងថវិកាសប្បុរជនបន្ថែមចំនួន២លានរៀល បានទៅលើក្រុមឈ្មោះ នាយប៉េងប៉ោះ មកពីខេត្តកំពង់ចាម

* ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ចំនួន៤លានរៀល និងថវិកាសប្បុរជនចំនួន១លានរៀល បានទៅលើក្រុមឈ្មោះ អុល សំអាង វង់ទី១ មកពីរាជធានីភ្នំពេញ

* ចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ក្នុង១ក្រុមទឹកប្រាក់ចំនួន៣លានរៀល និងថវិកាសប្បុរជនចំនួន១លានរៀល។

ក្នុងឱកាសនោះ លោកជំទាវ ម៉ិញ កុសនី បានសម្តែងនូវការអបអរសាទរដ៏ស្មោះចំពោះ សិល្បករ សិល្បការិនី ល្ខោនបាសាក់ ទាំងអស់ ដែលទទួលបានជ័យលាភីនៅក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ នាថ្ងៃនេះ។ ជាពិសេស លោកជំទាវ បានលើកទឹកចិត្តដល់លោក លោកស្រី ជាសិល្បករ សិល្បការិនី ដែលមិនទទួលបានពានរង្វាន់ និងសុំបន្តការខិតខំប្រឹងប្រែងបន្តទៀតដើម្បីរួមចំណែកលើកស្ទួយវិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាព។

លោកជំទាវរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា ដូចដែលយើង​ទាំងអស់គ្នាបាន​ដឹងហើយថា មហោស្រពល្ខោនបាសាក់មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែគឺ​ជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធន៍ និងចំណេះ​ដឹងផងដែរ។ ដូចនេះ គោលដៅសំខាន់នៃការរៀបចំ មហោស្រពល្ខោនបាសាក់ គឺដើម្បីផ្តល់​ឱកាស​ក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ លើផ្នែកតាក់តែងនិពន្ធរឿង ការដឹកនាំតម្លើងរឿង និងការសម្តែងជាដើម សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យសិល្បៈទស្សនីយភាពមួយនេះ ដើម្បីឈានទៅដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិ»។

បើតាមលោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព ​បានឲ្យដឹងថា មហោស្រព​នេះបានរៀបចំឡើងមាន ២វគ្គ ក្នុងនោះ ៖

វគ្គទី១ តម្រូវឱ្យក្រុមល្ខោនបាសាក់ផ្ញើវីដេអូសម្តែងដើម្បីចូលរួមប្រកួតតាមរយៈអនឡាញ។ ក្នុងនោះក្រុមសិល្បករល្ខោនបាសាក់ចំនួន ១០ក្រុមបានដាក់ពាក្យដើម្បីចូលរួមប្រកួត មានដូចជា៖

• រាជធានីភ្នំពេញ ១ក្រុម

• ខេត្តកណ្តាល ៣ក្រុម

• ខេត្តកំពង់ស្ពឺ ១ក្រុម

• ខេត្តកំពង់ឆ្នាំង ១ក្រុម

• ខេត្តកំពង់ចាម ១ក្រុម

• ខេត្តបន្ទាយមានជ័យ ១ក្រុម

• ខេត្តត្បូងឃ្មុំ ១ក្រុម

• ខេត្តកែប ១ក្រុម

➢ វគ្គនេះ គឺជាវគ្គជម្រុះយក ៥ក្រុមដើម្បីឈានទៅវគ្គទី២ ដែលជាវគ្គផ្តាច់ព្រ័ត្រ។

វគ្គផ្តាច់ព្រ័ត្រ៖ បន្ទាប់ពីបានធ្វើការវាយតម្លៃដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការមេប្រយោគនៅក្នុងវគ្គទី១រួចមក ក្រុមសិល្បករល្ខោនបាសាក់ចំនួន ០៥ក្រុម ត្រូវបានជ្រើសរើសមកប្រឡងផ្ទាល់នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រោមប្រធានបទ “វប្បធម៌សនិ្តភាព” ក្នុងនោះ៖

• រាជធានីភ្នំពេញ ១ក្រុម

• ខេត្តកណ្តាល ១ក្រុម

• កំពង់ចាម ១ក្រុម

• ខេតកែប ១ក្រុម និង

• ខេត្តបន្ទាយមានជ័យ ១ក្រុម

នេះគឺជារបាយការណ៍សង្ខេប នៃដំណើរការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសក្នុងឆ្នាំ២០២២៕​ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm