បាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ២០២២ ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ពុធ​នេះ

2022/10/05 05:47:39 pm        142

បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ ថ្ងៃ​ពុធ​ទី៥ ខែ​តុលា​នេះ ជា​ថ្ងៃ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ក្លិប​ខ្លាំង​ទាំង​៤ រក​ឃើញ​ហើយ​។ ​​នៅ​កីឡដ្ឋានខេមបូ​ឌា អ៊ែរ​វ៉េ នា​ខណ្ឌ​ច្បារអំពៅ ក្លិប​បឹងកេត​ទទួល​ក្លិប​ដែល​មិន​ប្រើ​កីឡាករ​បរទេស​អគ្គិសនី​កម្ពុជា​នៅ​ម៉ោង ៣​និង​៣០​នាទី​រសៀល ហើយ​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ BTV News​។

ចំនែក​នៅ​ទឹកដី RSN ក្លិប​ភ្នំពេញ​ក្រោ​ន​ទទួល​ក្លិប​ម្ចាស់​ពាន​វិសាខា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច​។​ ​ចំពោះ​មុខ​មុន​ការប្រកួត​មក​ក្លិប​ទាំងអស់​បាន​ធ្វើ​ហាត់​ត្រៀមលក្ខណៈ​ចុងក្រោយ ​ស្វែងរក​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ចុង​ដើមខែ​ក្រោយ​។​ លោក ហៅ សុជាតិ គ្រូបង្វឹក​ក្លិប​បឹងកេត​បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​។​ នេះ​​ជា​លើក​ទី​៣ ដែល​បឹងកេត​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រតាំងពី​ពានរង្វាន់​សម្តេច​តេ​ជោ បង្កើតឡើងក្នុង​ឆ្នាំ​២០០៧ ហើយ​មានតែ​ឆ្នាំ​២០១៩ មួយ​ទេ​ដែល​បឹងកេត​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ឈ្នះ​ពាន​លើកដំបូង​។ ដើម្បី​ឡើងមក​ដល់​វគ្គ​នេះ បឹងកេតបាន​យកឈ្នះ ២​ទល់នឹង​០ ក្រៅ​ដី និង​ស្មើ ៣​ទល់នឹង​៣ ក្នុង​ដី សរុប​លទ្ធផល​រួម​បឹងកេតឈ្នះ ​៥​ទល់នឹង​៣​។​

​នេះ​ជា​លើក​ទី​២ ដែល​អគ្គិសនី​កម្ពុជា​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​លើក​ទី​១ ​ធ្វើបាន​នៅ​ឆ្នាំ​២០១៧ តែ​ធ្លាក់​ក្រោម​ថ្វី​បច្ចេកទេស​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​។ តែ​ឆ្នាំនេះអគ្គិសនី​កម្ពុជាទម្លាក់​ម្ចាស់​ពាន ​៤​សម័យ​វិញដើម្បី​មកជួប​បឹងកេត បន្ទាប់ពី​ជើង​ទី​១ ស្មើគ្នា ១​ទល់នឹង​១ ក្នុង​ដី និង​ជើង​ទី​២ ក្លិប​អគ្គិសនី​កម្ពុជាឈ្នះ ​១​ទល់នឹង​៣ ក្រៅ​ដី​។​

​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រថ្ងៃទី​១២ ខែតុលា អគ្គិសនីទទួល​បឹងកេតនៅ​កីឡដ្ឋាន​អគ្គិសនី និង​វិសាខាទទួល​ភ្នំពេញ​ក្រោ​ននៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍​។​ ​សូម​ជម្រាបជូន​ថា តាម​ការគ្រោងទុក​វគ្គ​ផ្តាច់ព្រ័ត្រពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ នឹងធ្វើ​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកាខាងមុខ ប៉ុន្តែ​ទីកន្លែង​ប្រកួត​មិនទាន់​កំណត់​នៅឡើយ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm