កម្ពុជាត្រៀមខ្លួនរួចជាស្រេច សម្រាប់ការពារសន្តិសុខ នៃកិច្ចប្រជុំកំពូល​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តនា​ខែវិច្ឆិកាខាងមុខ

2022/10/05 06:28:30 pm        922

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀម​កម្លាំង​រួច​ជា​ស្រេច​ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​ដល់​គណៈប្រតិភូ នៃ​កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះ ខណៈ កិច្ចប្រជុំដ៏ធំនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាង​មុខនេះ។

យោងតាមរបាយការណ៍ដែលបានបង្ហាញ នៅក្នុង​កិច្ច​ប្រជុំ​ត្រៀម​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​ដល់​គណៈប្រតិភូ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំដទៃទៀត នា​ព្រឹក​ថ្ងៃ​ទី៥ ខែ តុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានឲ្យដឹងថា កម្ពុជាត្រៀមកម្លាំងជិតមួយម៉ឺននាក់ សម្រាប់​ការពារ​នៃ​កិច្ច​ប្រជុំ​កំពូលអាស៊ាននាពេលខាងមុខ ដោយកិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំ និង​តំណាង​ប្រទេស​មហាអំណាចមួយចំនួនចូលរួមផងដែរនោះ។

កម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំដទៃទៀត សម្រាប់​ឆ្នាំ​២០២២​នេះ ដោយចាប់ពីខែមករា ដល់ខែធ្នូ មានកិច្ចប្រជុំប្រមាណ៥៤កិច្ចប្រជុំ ដែលក្នុងនោះ កិច្ច​ប្រជុំធំៗមានចំនួនពីរ គឺកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងកិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយ​កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​ប្រទេស សមាជិកអាស៊ានជាមួយប្រទេសជាដៃគូពិភាក្សា។ គណៈប្រតិភូដែលនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ប្រមាណ​ជា​ជិត​៣០​ប្រតិភូ គឺប្រទេសជាសមាជិកអាស៊ាន៩គណៈប្រតិភូ អគ្គលេខាធិការដ្ឋានអាស៊ាន ដៃ​គូ​ពិភាក្សា​ប្រមាណ ១០គណៈប្រតិភូ និងមានគណៈប្រតិភូដៃគូអភិវឌ្ឍន៍ រួមវិស័យ​ផ្សេង​ៗ​ប្រមាណ​៨​ទៀត​។

ទាក់ទងនឹងកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​ នៃ​ព្រះរាជាណាចក្រកម្ពុជា ក៏បានសូមការអធ្យាស្រ័យ និងសូម​អភ័យ​ទោស​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ផងដែរ ដោយសារតែកិច្ចប្រជុំនេះត្រូវការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ហើយ​មាន​ការ​រំខាន និងកក់ស្ទះ ផ្លូវដល់បងប្អូនជនរួមជាតិ ជាពិសេសនៅរាជធានីភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm