ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស(Manuel Marrero Cruz) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕



