អភិបាលក្រុងកំពង់ឆ្នាំង ចុះពិនិត្យតាមមាត់ទន្លេផ្សារក្រោម ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាន

2022/10/05 07:08:51 pm        597

កំពង់ឆ្នាំង៖ អភិបាលក្រុងកំពង់ឆ្នាំងលោក ហ៊ីង ភ័ព្វមីនា ដែលទើបឡើង​កាន់​តំណែង​ថ្មីៗ បាន​ចុះ​ពិនិត្យមើលសណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថាននៅតាមមាត់ទន្លេផ្សារក្រោម ចាប់​ពី​មុខ​វត្ត​លោក​យាយទេព រហូតដល់មុខចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីរៀប​ចំ​អោយ​ប្រសើរ​ឡើងវិញនូវទីតាំងទាំងនោះ។

ក្នុងពេលចុះពិនិត្យនោះ លោក ហ៊ីង​ ភ័ព្វមីនា បានជួបជាមួយអាជីវករមួយចំនួន និងបានអោយ​អាជីវក​រ​ទាំងនោះចូលរួមសហការជាមួយអាជ្ញាធរក្រុងកំពង់ឆ្នាំង ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក៏​ដូច​ជាការសម្អាតបរិស្ថាននៅតាមមាត់ទន្លេផ្សារក្រោម។ លោកបានបន្ថែមថា កុំអោយ​លក់​ដូរ​យក​ចិញ្ចើម​ផ្លូវ​សាធារណរបស់រដ្ឋ មកដាក់របស់របរលក់ដូរ នាំអោយបាត់បង់សណ្តាប់ធ្នាប់តាមផ្លូវ និ​ង​កុំ​បោះសំរាម​ចូលក្នុងទឹកទន្លេ នាំអោយបរិស្ថានមិនល្អ បាត់បង់សោភ័ណភាព និងខូច​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​បាត​ទន្លេទៀតផង។

សូមជម្រាបជូនថា លោក ហ៊ីង ភ័ព្វមីនា បានចុះពិនិត្យនូវទីតាំងខាងលើនេះ បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា អាជីវករមួយចំនួនធំបានយកចំណីផ្លូវរបស់រដ្ឋមកលក់ដូរ និងបានបោះ​ចោល​សំរាម​យ៉ាង​អនាធិបតេយ្យចូលទៅក្នុងទឹកទន្លេ ដោយមិនមានការទទួលខុសត្រូវនោះឡើយ។ នៅ​ចំណុច​ច្រាំង​ទន្លេផ្សារក្រោម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានការ​បោះចោល​សំរាម​ទៅ​ក្នុ​ងទឹកទន្លេ រាប់តោន ដោយពុំមានអ្នកណាម្នាក់ទទួលខុសត្រូវនោះឡើយ។

លោកអភិបាលក្រុងបានអោយដឹងទៀតថា លោកនឹ​ង​សម្អាតប​រិស្ថាន​នៅ​ច្រាំង​ទន្លេ​ផ្សារ​ក្រោម​នេះ​អោយ​ស្អាត រួមនឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឡើងវិញ ដោយមិនទុក​អោយ​រាយ​ប៉ាយ​ឥត​សណ្តាប់​ធ្នាប់​បែបនេះនោះឡើយ។ ដោយឡែកសម្រាមក្នុងទឹកទន្លេ លោកនឹងអោយ​ប្រធាន​ផ្សារ​ក្រោម​ចាត់ចែងស្រង់ចេញពីទឹកទន្លេអោយអស់ និងចាំមើលថា​តើ​អ្នក​ណាម្នាក់​ដែល​បោះ​សម្រាម​នៅ​ទី​នោះ នឹងអនុវត្តតាមនីតិវីធីតែម្តង៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm