គ្រូបង្រៀន និងអាណាព្យាបាល ប្តេជ្ញាអប់រំសិស្សនិងកូនៗឱ្យបានល្អ ដើម្បីអនាគតប្រទេសជាតិ

2022/10/05 07:44:51 pm        698

កណ្ដាល៖ ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធទិវាគ្រូបង្រៀន ៥តុលា ហើយ​តាមរយៈទិវានេះដែរ ​បណ្តាគ្រូបង្រៀន និងបណ្តាអាណាព្យាបាលសិស្ស ថ្លែងពីសារៈសំខាន់របស់​គ្រូបង្រៀន នៅក្នុងដំណើរការអប់រំ និងផ្តល់ចំណេះដឹងឆ្ពោះទៅរកការរីកចម្រើនរបស់ប្រទេសជាតិ ហើយទាក់ទងនឹងបញ្ហានេះ​ គ្រូបង្រៀន និងអាណាព្យាបាលសិស្សបានប្តេជ្ញាចិត្តខិតខំបង្រៀន និងណែនាំសិស្សនិងកូនៗ ឲ្យក្លាយជាធនធានមានតម្លៃសម្រាប់ប្រទេសជាតិ។

បើតាមលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល បានថ្លែងនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ​ខេត្តកណ្តាល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះថា យើងទាំងអស់គ្នាពិតជាថ្លែង​អំណរ​គុណរាជរដ្ឋាភិបាល រៀងរាល់ឆ្នាំ ​តែងតែ​ប្រារព្ធ​ទិវាគ្រូបង្រៀន៥ ​តុលានេះឡើង ដើម្បីរំលឹក​ដឹង​គុណគ្រូផង និងលើកទឹកចិត្តគ្រូបង្រៀន ដែលបានខិតខំ​អំណត់​អត់ធន់​ព្យាយាម​ផ្តល់​ការ​បង្ហាត់​បង្រៀន​ផ្ទេរចំណេះដឹងនានា​ឲ្យសិស្សានុសិស្ស ​ក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ ​មានធនធានមនុស្ស និងជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍ប្រទេសទៅអនាគត។

បើតាមបណ្តាសិស្សានុសសិស្ស ក៏បានលើកឡើងដែរថា គ្រូបង្រៀន ​គឺអាណាព្យាបាលទី២ ដែល​បាន​ផ្តល់ការ​បណ្តុះបណ្តាល​ និងបង្ហាត់បង្រៀន​ កូន ​និងសិស្សានុសិស្សទាំងអស់គ្នា ច្រើនជាង​អាណាព្យាបាលនៅផ្ទះ ​ហើយតាមរយៈទិវាគ្រូបង្រៀន៥តុលានេះដែរ និងដោយមានការ​អនុញ្ញាត​ពី​គណៈគ្រប់គ្រងសាលា ​សិស្សានុសិស្សបានរួមគ្នាធ្វើពិធីដឹងគុណលោកគ្រូអ្នកគ្រូ ដែលបានខិតខំ​បង្ហាត់​បង្រៀនទោះក្នុងគ្រាលំបាកណាក៏ដោយ គឺលោកបានបង្រៀនផ្តល់ចំណេះដឹងមាន​តម្លៃជូន​ដល់ខ្លួនគេផង ​និងសម្រាប់អនាគតប្រទេសជាតិផង។

សូមបញ្ជាក់ថា ​ទិវាគ្រូបង្រៀន៥តុលាខួបលើកទី២៥ ឆ្នាំ២០២២នេះ​ បាន​ប្រារព្ធ​ក្រោម​ប្រធានបទ «គ្រូបង្រៀនយើង​ អនាគតយើង ​ប្រទេសជាតិយើង »៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm