ក្រសួងកសិកម្ម អង្គការ UNIDO សហការលើកកម្ពស់គុណភាពផលិតផលជលផល ដើម្បីនាំចេញទៅអឺរ៉ុប

2022/10/05 07:51:43 pm        1.6 K

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ និងអង្គការ UNIDO នឹងបន្តកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ផលិតផលជលផល ​មានគុណភាព ​និងសុវត្ថិភាព ​របស់កម្ពុជា និងអាចនាំមកពីផ្សារអឺរ៉ុប នាពេលអនាគត។

ឯកឧត្តម វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Ali Badarneh នាយកផ្នែកសុវត្ថិភាពចំណីអាហារ ​និងប្រព័ន្ធស្បៀងអាហារនៃអង្គការ UNIDO បានពិភាក្សាលើ​គម្រោងពង្រឹង​គុណភាព និងសុវត្ថិភាពផលិតផលជលផលនេះ​ នៅក្នុងជំនួបមួយ ​កាលពីថ្ងៃទី៤ ខែតុលា នាទីក្រុងវីយ៉ែន​ ប្រទេសអូទ្រីស (Austria)។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ​លើការអនុវត្តគម្រោងនានាគាំទ្រដោយ UNIDO។

ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើដល់អង្គការ UNIDO ពិនិត្យលទ្ធភាពជួយគាំទ្រ និងសហការលើការអភិវឌ្ឍ​អាជីវកម្មកសិកម្ម កសាងសមត្ថភាពលើផ្នែកសុវត្ថិភាពអាហារ ការគាំទ្រដល់ការកែលម្អហេដ្ឋា​រចនា​សម្ព័ន្ធ គុណភាពសេវាមន្ទីរពិសោធន៍​ និងវិញ្ញាបនប័ត្រគាំទ្រ។

ជាការឆ្លើយតប លោក Ali Badarneh បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អប្រសើររវាងភាគីទាំងពីរ​ ឈានទៅសម្រេចបាននូវលទ្ធផល​ជាផ្លែផ្កា​គួរ​ជាទីមោទនៈ។

លោកបន្ថែមថា លក្ខណៈពិសេសនៃគម្រោង CAP FISH នេះគឺផ្តោតសំខាន់ទៅលើសុវត្ថិភាព​នៃ​ផលិតផលជលផល ​និងការគាំទ្រដល់ផ្នែក​ហិរញ្ញប្បទាន​ដល់កសិករលើការ​កែច្នៃ​ វេចខ្ចប់ ប្រកបដោយ​គុណភាពនិងសុវត្ថិភាព។

លោក បន្តថា អង្គការ UNIDO ពិតជារីករាយក្នុងការពង្រីកគម្រោងនេះ​ថែមមួយកម្រឹតទៀត ដោយ​បាន​ចាប់ផ្តើមជជែកការងារលម្អិតជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជា​សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍​ដទៃ​ទៀតផងដែរ។

លោក Ali Badarneh សង្ឃឹមថា ​ផលិតផលជលផលប្រកបដោយគុណភាព និងសុវត្ថិភាពរបស់​កម្ពុជា​នឹង​អាចនាំមកពីផ្សារអឺរ៉ុបនាពេលអនាគត។ ​ចំពោះសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី ​អង្គការ UNIDO នឹងជជែកលម្អិតជាមួយមន្ត្រីជំនាញនៃរដ្ឋបាល​ជលផលក្នុងកិច្ចប្រជុំផ្នែក​បច្ចេកទេស​នារសៀលនេះ៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm