អ៊ុយ​ក្រែ​ន​ស្ដីបន្ទោស​សហភាព​អឺរ៉ុប​ចំពោះ​ការ​ពន្យារពេល​ផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​

2022/10/05 10:26:15 pm        745

​អ៊ុយក្រែន៖ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​អ៊ុយ​ក្រែ​ន​បាន​ព្រមាន​ថា ការ​ពន្យារពេល​ផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប​ដល់​អ៊ុយ​ក្រែ​ន​គឺ​មិន​អាច​ទទួលយក​បានទេ ហើយ​ត្រូវតែ​ត្រូវ​បាន​ដោះ​ស្រាយ​ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ ដោយ​ចង្អុល​បង្ហាញ​ពី​កង្វះ​ថវិកា​ដ៏​ច្រើន ខណៈ​សហភាព​អឺរ៉ុប​បាន​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​មួយ​ផ្សេងទៀត​ចំនួន ៤.៩​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ថ្លែង​ទៅកាន់​សារព័ត៌មាន Politico នៅ​សប្ដាហ៍​នេះ ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី Vlodimir Zelensky លោក Oleg Ustenko បាន​រិះគន់​ប្លុក​សហភាព​អឺរ៉ុប បន្ទាប់ពី​បាន​ព្រមព្រៀង​ថា​នឹង​បញ្ជូន​កញ្ចប់​ជំនួយ​មួយ​ផ្សេងទៀត​ចន្លោះ​ពាក់កណ្ដាល​ខែ​តុលា​នេះ និង​នៅ​ដំណាច់​ឆ្នាំនេះ ដោយ​ទទូច​ថា ភាព​ចាំ​បាច់​របស់​ប្រទេស​លោក​ត្រូវតែ​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​ឆាប់​។​ លោក Ustenko បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​យើង​រង​សម្ពាធ​ខ្លាំង​ណាស់ នៅ​ពេល​លោក​បញ្ជូន​សែក​ទាំងនេះ​ទៅកាន់​យោធា​ដើម្បី​បើកប្រាក់​បៀវត្សរ៍ យើង​ត្រូវតែ​ឲ្យ​លុយ​នេះ​ទៅ​ដល់ដៃ​របស់​លោក​។ ​ដូច្នេះ​ការ​ពន្យារពេល​មួយ​សប្ដាហ៍ ឬ​ច្រើន​សប្ដាហ៍​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ។

​ខណៈ​សហភាព​អឺរ៉ុប​ដំបូង​បាន​អនុម័ត​ជំនួយ​ចំនួន ៨.៨​ពាន់​លាន​ដុល្លារ​កាលពី​ខែ​ឧសភា​ឆ្នាំមុន មាន​តែ​ចំណែក​តូច​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បញ្ជូន​មកទល់ពេលនេះ​។ ​ការ​ផ្ដល់​ជំនួយ​ចុងក្រោយ​បំផុត​នឹង​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ចំនួន ៤.៩​ពាន់​លាន​ដុល្លារ​ក្នុង ៣​ដំណាក់​កាលដែល​ត្រូវ​ផ្ទេរ​មុន​ដំណាច់​ឆ្នាំ២០២២ ទោះបីជា​កញ្ចប់​ជំនួយ​ដំបូង​ដែល​នៅ​សល់​ទំនងជា​មិន​ត្រូវ​បាន​ផ្ដល់​រហូត​ដល់​ឆ្នាំក្រោយ​ក៏ដោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm