ដំឡូងមីរាប់ពាន់ហិកតាក្នុងខេត្តសៀមរាប អាចនឹងខូចខាតដោយសារទឹកជំនន់

2022/10/05 10:48:33 pm        834

សៀមរាប៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមពូជស្រូវ និងគ្រាប់​បន្លែ​ច្រើនប្រភេទ ដើម្បីចែកជូនកសិករសម្រាប់ដាំដុះឡើងវិញក្រោយពីទឹកជំនន់។ មន្ត្រីជំនាញ បានឱ្យដឹងថា ដំឡូងមីរាប់ពាន់ ហិកតា នឹងអាចខូចខាតដោយសារទឹកជំនន់ នៅក្នុងខេត្តសៀមរាប។

អ្នកជំនាញកសិកម្មនៅខេត្ដសៀមរាប បានឱ្យដឹងថា រហូតមកដល់ពេលនេះ ​ដោយសារតែបន្ត មាន​ភ្លៀងធ្លាក់ខ្លាំងហូរចុះពីតំបន់ជួរភ្នំដងរែក ​ធ្វើឱ្យទឹកនៅតែហក់ឡើងខ្ពស់នៅឡើយ នៅក្នុង​ស្រុកស្រីស្នំ របស់ខេត្តសៀមរាប ​ដែលជាប់ព្រំប្រទល់គ្នានឹងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ជំនន់ដែលកំពុងជន់លិចជាច្រើនថ្ងៃមកហើយនោះ ​អាចនឹងធ្វើឱ្យដំឡូងមីជាច្រើនពាន់ហិកតា នៅស្រុកវ៉ារិន និងស្រុកស្រីស្នំ អាចខូចខាត​ ខណៈដែលស្រុកចំនួន៧ផ្សេងទៀត ដែលទឹកកំពុង​ជន់លិចដំណាំស្រូវដែរនោះ អាចមិនទាន់ ​ខូចខាតនៅឡើយទេ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ដោយសារ​តែខេត្តសៀមរាប ​កំពុងរងគ្រោះដោយទឹកជំនន់នេះ គឺ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានត្រៀមទុកពូជស្រូវ ​គ្រាប់បន្លែជាច្រើនប្រភេទ​ រួមទាំងថ្នាំសម្លាប់សត្វកណ្ដុរផង ដើម្បីចែក​ជូនដល់កសិករ ​ឱ្យបង្កបង្កើនផលឡើងវិញ ​បន្ទាប់ពីទឹកជំនន់បានស្រកអស់។ បន្ថែមលើនេះ​ មន្ទីរកសិកម្ម ក៏បានត្រៀមវ៉ាក់សាំង ​និងថ្នាំបង្ការ ​ដើម្បីចុះចាក់ និងព្យាបាលសត្វ ជូនកសិករផងដែរ។

របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ​នៃរដ្ឋបាលខេត្តសៀមរាប បាន​បង្ហាញថា ​តាំងតែពីថ្ងៃទី១៧ ​ខែកញ្ញា រហូតដល់ពេលនេះ ​ជំនន់ទឹកភ្លៀងក្នុងខេត្តសៀមរាប បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនជាង ២៥០០០គ្រួសារ ​ភូមិចំនួន៣២៥ ឃុំចំនួន៦៣ នៃស្រុកចំនួន៩ រួមមាន៖ ស្រុកស្រីស្នំ ក្រឡាញ់ ជីក្រែង អង្គរជុំ វ៉ារិន ពួក សូទ្រនិគម ប្រាសាទបាគង និងស្រុកអង្គរ ធំ។

គ្រោះធម្មជាតិនេះធ្វើឱ្យប៉ះពាល់ស្រូវពង្រោះ ចំនួនជាង ៣២០០០ហិកតា ដំឡូងមី ជាង៤០០០ហិក តា និង​ហេដ្ឋា​រចនា​សម្ព័ន្ធជាច្រើនផ្នែក ដូចជា ​លិច​បរិវេណ​ផ្ទះ​កម្រិតស្រាល​ ចំនួនជាង ៦៨០០ខ្នង និងធ្ងន់ ​ចំនួន២៩ខ្នង លិចផ្លូវ ​ប្រវែងជាង១៦៣ពាន់ម៉ែត្រ​ និងខូចខាតប្រវែងជាង៥ពាន់ម៉ែត្រ លិចខ្នងទំនប់​ ខ្នងប្រឡាយ​ ប្រវែងជាង២១ពាន់ម៉ែត្រ ​និងខូចខាតប្រវែង៩៥ម៉ែត្រ។ លិចស្ពាន៣កន្លែង និងខូចខាត​ ប្រវែង១៦ម៉ែត្រ។ ​ទឹកជំនន់ បានសម្លាប់សត្វគោ១ក្បាល និង​បណ្ដាលឱ្យសត្វមាន់​ និងទាងាប់ ​ចំនួន ៦៧៦ក្បាល៕អត្ថបទ៖ ​ឈិត សាវី


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm