ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ទទួល​បាន​ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ​

2022/10/06 01:34:44 am        888

​កណ្ដាល​៖ ប្រជាពលរដ្ឋ បី​ភូមិ ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ទុក​ប្រើប្រាស់​តាម​តម្រូវការ​។​ ​ឯកឧត្ដម គង់​ ​សោ​ភ័​ណ្ឌ​ ​អភិបាលខេត្ត​កណ្ដាល បាន​លើក​ឡើងថា មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី រួមជា​មួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ភាពជឿជាក់ ដែល​អាច​ទទួល​យកបាន ពិសេស​ត្រូវ​ខិតខំ​សម្រួល​ដល់​ប្រជាពលរដ្ឋ​រាល់​សេវា​ក្នុង​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប្លង់រឹង​) ជូន​ពួកគេ​ឱ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ និង​មិន​ត្រូវ​បង្ក​ភាព​ស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ​ឡើយ​។​

​ឯកឧត្ដម បាន​បន្ត​ថា ការចែក​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​នៅ​ពេលនេះ ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់ របស់​រាជរដ្ឋាភិបាល ក្នុង​ការធានា​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់​ជីវភាព សុខុមាលភាព កាត់បន្ថយ​ជម្លោះដីធ្លី និង​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​រួមចំណែក​ដល់​ការពង្រឹង​យុត្តិធម៌ និង​ស្ថិរភាព​សង្គម​។​

​ឯកឧត្តម បានស្នើ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ថែរក្សា​ប័ណ្ណ​នេះ​ឱ្យបាន​ល្អ ហើយ​សូមឱ្យ​ខិតខំ​ថែរក្សា​ដី​នេះ​ទុក​សម្រាប់​បង្កបង្កើនផល និង​ទុក​ដល់​កូនចៅ​។​ ​លោក សុក កាន់​ណា​រិ​ទ្ធ​ ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​សំណង់​ ​និង​សូ​រិ​យោ​ដី​ខេត្តកណ្ដាល​ ​បានឱ្យដឹងថា​ ​គិត​មកដល់ពេលនេះ​ ​រដ្ឋបាលខេត្ត បានធ្វើ​ការចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១៧៣ ស្មើនឹង​២៤៤,៦៩៣​ប័ណ្ណ ហើយ​ថ្ងៃនេះ គឺជា​លើក​ទី​១៧៤ នៃ​ការចែក​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ដែលមាន​ចំនួន​១,៦៤២​ប័ណ្ណ​៕ ​អត្ថបទ​៖ សៅ យ៉ា​ម៉​ង់​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm