នាយករដ្ឋមន្ត្រី​គុយបា ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា ព្រះមហាក្សត្រ​

2022/10/06 01:53:10 am        945

​ភ្នំពេញ​៖ ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​គុយបា ទទួល​បាន​នូវ​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ដោយ​បាន​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន នូវ​ព្រះរាជសវនាការ​ដ៏​វិសេសវិសាល ជូន​ឯកឧត្តម​នៅក្នុង​ព្រះទីនាំង​ទេវា​វិនិច្ឆ័យ ព្រះបរមរាជវាំង នា​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២​។​

​ក្នុង​ព្រះរាជសវនាការ​ដ៏​ឧត្តុង្គ​ឧត្ដម​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​គុយបា បាន​នាំមក​នូ​វដ​ង្វា​យ​វត្ថុ​អនុស្សា វ​រី​យ៍​ដ៏​មានតម្លៃ​ខ្ពង់ខ្ពស់ មាន​ជា​អាវ​ប្រពៃណី​ដ៏​ស្រស់ស្អាត​របស់​សាធារណរដ្ឋ​គុយបា និង​ឡាន​ធ្វើ​អំពី​ដែក​អាលុយមីញ៉ូម​យ៉ាង​ប្រណិត ថ្វាយ​ព្រះករុណា​ជា​អង្គម្ចាស់​ជីវិតលើត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស ដែល​បាន​ថ្វាយ​ដ​ង្វា​យ​ជា​វត្ថុ​អនុស្សា​វរិ​យ៍​ដ៏​មានតម្លៃ​ក្នុងឱកាស​ដ៏​ថ្លៃថ្លា​នេះ​។​

​ជាមួយគ្នានេះ ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះរាជ​ទានវត្ថុ​អនុស្សាវរីយ៍​ដ៏​មានតម្លៃ​ខ្ពង់ខ្ពស់ ជូន​ឯកឧត្តម​នាយករដ្ឋមន្ត្រី​គុយបា ទទួលបាន​ផ្តិល​ធ្វើ​អំពី​ប្រាក់សុទ្ធ​លំអ​ដោយ​ក្បូរក្បាច់​ចម្លាក់​តាមរ​ច នា​បទ​ចម្លាក់​ប្រពៃណី​ខ្មែរ​ដែល​បង្ហាញ​អំពី​ភាពរុងរឿង​នៃ​វិស័យ​វប្បធម៌ សិ​ល្បះ ប្រពៃណី​ទំនៀម​ទំ​លា ប់​របស់​ប្រជា​ជាតិខ្មែរ និង​តំណាងឱ្យ​សិរី​សួស្ដី សុភមង្គល និង​ភាពត្រជាក់ត្រជុំ​។ ការថ្វាយ និង​ប្រោស​ព្រះរាជ​ទានវត្ថុ​អនុស្សាវរីយ៍​ទៅវិញទៅមក​ក្នុង​ព្រះ​រាជពិធី​ប្រកបដោយ​អត្ថន័យ​ដ៏​ខ្ពង់ខ្ពស់​នេះ​ជា​និមិត្ត រូប​នៃ​សាមគ្គីភាព​ដ៏​រឹងមាំ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​។​

​មាន​ព្រះរាជឱង្ការ​សំណេះសំណាល​ក្នុងឱកាស​ដ៏​ប្រសើរ​នោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្កា​រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អ​ងុ្គ​បាន​សម្ដែង​នូវ​ព្រះរាជ​ហ​ឬ​ទ័យ​បិ​តិ​សោមនស្ស​រីករាយ​ក្រៃលែង ដោយ​ព្រះអង្គ​ព្រមទាំង​ថ្នាក់ដឹកនាំ និង​ប្រជាជាតិ​កម្ពុ​ជាមាន​កិត្តិយស​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​នៃ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​គុយបា ជា​មិត្ត​ដ៏​ប្រសើរ​របស់​កម្ពុជា បាន​អញ្ជើញ​មក​បំពេ ញ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​នាំមក​នូវ​ព្រះរាជ​បណ្ដាំ​សា ក​សួរសុខទុក្ខ ព្រះរាជ​ហ​ឬ​ទ័យ​នឹករលឹក​ដ៏​ជ្រាលជ្រៅ ពី​សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជូន​ឯកឧត្តម នាយករដ្ឋមន្ត្រី​គុយបា ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​គ្រប់រូប​។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង មាន​ព្រះរាជ​ហ​ឬ​ទ័យ​រំភើប​រីករាយ ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង កម្ពុជា​-​គុយបា ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៦០ ក្រោម​រជ្ជកាល​ព្រះករុណា ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហទ័យ​ប្រោស​ព្រះរាជទាន​នូវ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ​។

ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិតលើត្បូង សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ថ្លែងអំណរគុណ និង​ចូលរួម​អបអរ​ស្វាគមន៍ ចំពោះ​ដំណើរ​បំពេញ​ទស្សន​កិ​ចុ្ច​ផ្លូវការ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ឯកឧត្ដម​នាយ​ក​រដ្ឋមន្ត្រី​គុយបា នៅ​កម្ពុជា​នាពេលនេះ ជា​ទស្សនកិច្ច​មួយ​ដ៏​មាន​សារៈសំខាន់​បាន​នាំមក​នូវ​គុណប្រយោជន៍​យ៉ាង​ធំធេង ក្នុង​ការបន្ត​ជំរុញ​ឱ្យ ចំណង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​លើ​គ្រប់​វិស័យ រវាង​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ កាន់តែ​ទទួលបាន​នៅ​ភាព​រីកចំរើន​ថ្កុំថ្កើង និង​ជិតស្និទ្ធ​ថែមទៀត​។​

​ឯកឧត្តម​នាយករដ្ឋមន្ត្រី​គុយបា បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​ថ្វាយ​ព្រះករុណា​ជា​អម្ចាស់ ជីវិត​លើ​ត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះរាជទាន​ឯកឧត្តម និង​គណៈប្រតិភូ បាន​អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយព្រះពរ​ក្នុងឱកាស​ដ៏​ថ្លៃថ្លា​នេះ​។

ឯកឧត្តម បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ​ដោយមាន​ឱកាស​បាន​អញ្ជើញ​មក​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ហើយ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​បាន​ពិនិត្យឃើញ ស្ថានភាព​នៃ​ការរីកចម្រើន​នៅ​កម្ពុជា កាន់​តែមាន​ភាពល្អប្រសើ​រ​។ ឯកឧត្តម​សូម​ចូលរួម​អបអរសាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​ជោគជ័យ និង​ស្នាដៃ​ដ៏​ធំធេង​ដែល​រាជរដ្ឋាភិបាល និង​ប្រជាជាតិ​កម្ពុជា​ខិតខំ​សម្រេចបាន​ក្រោម​ព្រះរាជ​កិច្ចដឹកនាំ​ដ៏​ភ្លឺស្វាង និង​ការ​គង់ប្រថាប់​នូវ​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ សង្គមជាតិ​រក្សាបាន​នូវ​សេចក្តីសុខ​សន្តិភាព សុភមង្គល មានការ​ឯកភាព​ជាតិ​ដ៏​រឹងមាំ និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់ ធ្វើអោយ​កម្ពុជា​កាន់តែ​ទទួលបាន​កិត្តិ​យ ស​ដ៏​ខ្ពង់ខ្ពស់​ថែមទៀត​លើ​ឆាក​អន្តរជាតិ​។​

​ឯកឧត្តម​បានទូល​ថ្វាយ​អំពី​សភាពការណ៍​រីកចំរើន​នៅក្នុង​ប្រទេស​គុយបា និង​បានទូល​ថ្វាយ​អំពី​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ ក្នុងនោះ​រួមមាន កិច្ចព្រមព្រៀង​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុង​វិស័យ​អប់រំ​កាយ វប្បធម៌ និង​កីឡា រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ កីឡា អប់រំ កាយ និង​កម្សាន្ដ​នៃ​សាធារណរដ្ឋ​គុយបា និង​កម្មវិធី​សហប្រតិបត្តិការ និង​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា និង​ក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​គុយបា សម្រាប់​ឆ្នាំ​២០២២ ដល់ ២០២៧​។ ឯកឧត្តម​បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ ថ្វាយ​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​មាន​ព្រះរាជតម្រិះ​ដ៏​ភ្លឺស្វាង​បំផុត ក្នុង​ការកសាង​ចំណង​មេត្រីភាព​ដ៏​ភ្លឺ​ត្រចះត្រចង់​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ ឲ្យ​មានការ​រីកចម្រើន​រហូត​ដល់ពេល​សព្វថ្ងៃ​។​

​ឯកឧត្តម​បាន​ថ្វាយ​ព្រះ​សព្ទសាធុការ​ពរ​ដ៏​មហា​បវរ​ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​បាន​ប្រកប​នូវ​ព្រះ​បរមសុខ​គ្រប់ប្រការ ព្រះរាជសុខភាព ដ៏​ល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន នឹងមាន​ព្រះ​ជ ន្ម​នា​យុ​យឺនយូ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ សុខសាន្ត ចំរើន​រុងរឿង​ដល់​កម្ពុជា និង​កូនចៅ ចៅទួត​របស់​ព្រះ​អង្គជា​ដរាប​ត​រៀង​ទៅ​៕​អត្ថបទ​៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm