កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារបានចុះជួបសំណេះសំណាល នាំយកសម្ភារៈ និងថវិកាមួយចំនួន ផ្ដល់ជូនកីឡាករទូកអុំបុរសឈ្មោះ "ក្តាមប្រៃ" នៅភូមិ កំពង់ ក្ដារ ឃុំ កំពង់ត្រឡាច ស្រុ ក កំពង់ត្រឡាច ដែលនឹងត្រូវទៅចូលរួមប្រកួតលក្ខណៈមិត្តភាព នៅខេត្តកំពង់ចាម នាថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ។
ឯកឧត្ដមអភិបាលខេត្តបានផ្ដាំផ្ញើដល់ក្រុមកីឡាករចំណុះទូកទាំងអស់ ត្រូវខំថែរក្សាសុខភាព យកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានល្អ និងត្រូវពង្រឹងវិន័យឲ្យបានម៉ឺងម៉ាត់ សាកសមជាទូកមួយក្នុងចំណោមទូកដែលល្បីឈ្មោះប្រចាំខេត្តកំពង់ឆ្នាំង។
ឯកឧត្ដមអភិបាលខេត្តបានឧបត្ថម្ភដល់ក្រុមកីឡាករទូកក្តាមប្រៃចំនួន៧៥នាក់ ថវិកាចំនួន១០លានរៀល ឧបត្ថម្ភគណៈគ្រប់គ្រងទូកចំនួន៣លានរៀល និងឧបត្ថម្ភសាលាបុណ្យចំនួន ១លានរៀល។ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តបានឧបត្ថមថវិកាចំនួន ១០លានរៀល អង្ករ៥០០ គ.ក្រ និងភេសជ្ជៈមួយចំនួន សម្រាប់ការហ្វឹកហាត់ និងចេញទៅប្រកួតនៅខេត្ដកំពង់ចាម ៕ អត្ថបទ ៖ ហុង វាស្នា



