អន្ដរជាតិ៖ ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គសភាអឺរ៉ុប នាទីក្រុង Strasbourg ប្រទេសបារាំង ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinថា កំពុងប្រើប្រើប្រាស់ក្រុមយុវជនរុស្ស៊ីរាប់ម៉ឺននាក់ជាទាហានសម្រាប់ស្លាប់នៅក្នុងសង្រ្គាម បន្ទាប់ពីការកែណ្ឌទ័ពកាលពីពេលថ្មីៗនេះ ហើយលោកស្រី បាននិយាយរិះគន់ផងដែរចំពោះចំណាត់ការរបស់លោក Putinក្នុងការដាក់បញ្ចូលតំបន់ ៤របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួន ៕