​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​បើក​សន្និសីទ «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២២» នៅព្រឹកស្អែក

2022/10/06 03:11:39 am        975

​ភ្នំពេញ៖ នៅ​ព្រឹកថ្ងៃទី០​៦ ខែតុលា ឆ្នាំ​២០២២ ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​បើក​សន្និសីទ «​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០២២» នៅ​សណ្ឋាគារ​សុខា ភ្នំពេញ​។​

​សន្និសីទ «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​» គឺជា​វេទិកា​ដ៏​មាន​សារៈសំខាន់​ប្រមូល​ផ្តុំ​អ្នកជំនាញ​ ​បើក​កិច្ចពិភាក្សា​លើ​ប្រធានបទ​នានា​ ​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម និង​ស្វែងរក​កាលានុវត្តភាព​សម្រាប់​ជំរុញ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​សន្និសីទ «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២២» រៀបចំ​ធ្វើឡើង​ក្រោម​មូលបទ «​ការស្តារ​កម្ពុជា​ឡើងវិញ​៖ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩»​។

សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២២​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ប្រហែល ៤០០​នាក់ មកពី​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ស្ថានទូត​បរទេស តំណាង​បេសកកម្ម​ការទូត​បរទេស​នានា ប្រចាំ​កម្ពុជា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​អប់រំ វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​ក្នុង​ពិធី​បើក​សន្និសីទ​នៅ​ថ្ងៃស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​ពាក់ព័ន្ធ​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​យុទ្ធសាស្ត្រ​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ស្តារ​ប្រទេស​ក្រោយ​វិបត្តិ​នៃ​ជំងឺឆ្លង​សាកល​មួយ​នេះ​។ ក្នុង​សន្និសីទ​នេះ ក៏​នឹងមាន​ការជជែក​ពិភាក្សា​ទៅលើ​ប្រធានបទ​សំខាន់ៗ​មួយចំនួនទៀត​ផងដែ​រ​។​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm