សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ថ្វាយព្រះពរ​សម្តេចព្រះ​មហាក្សត្រី ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

2021/04/27 09:59:58 am        173



ភ្នំពេញ ៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ​នៅ​ថ្ងៃទី​៩​ មេសា​នេះ ​បាន​ថ្វាយ​សារលិខិត​ថ្វាយព្រះពរ​ដល់​អង្គ​សម្តេច​ម៉ែ ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ ​សីហនុ ​ព្រះវររាជ​មាតា​ជាតិខ្មែរ ​ក្នុង​សេរីភាព ​សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ​ព្រះប្រធាន​កិត្តិយស​ កាក​បាទ​ក្រហម​កម្ពុជា​ ក្នុងឱកាស​ឆ្នាំ​ថ្មី​ ដែល​នឹង​ឈាន​មកដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។

សារលិខិត ​មាន​ខ្លឹមសារ​ថា​ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព​ សេចក្តីថ្លៃថ្នូរ​ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស ​កាកបាទ​ក្រហម​កម្ពុជា ​ជាទី​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ បពិត្រ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ក្នុងឱកាស​ ដ៏​មហា​នក្ខត្តឫក្ស​ឧត្ដុង្គឧត្ដម​ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំឆ្លូវ ត្រី​ស័ក​ព​.​ស​.២៥៦៤ ដែល​នឹង​ឈាន​ចូល​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ​នាង​ខ្ញុំម្ចាស់ ព្រមទាំង​សហការី​គ្រប់​លំដាប់​ថ្នាក់​ នៃ​កាកបាទក្រហម កម្ពុជា ​សូម​ព្រះ​បរម​រាជានុញ្ញាត​លំឱនកាយ​ថ្វាយ​ព្រះ​សព្ទសាធុការពរ​បវរ​សួស្ដី សិរី​វឌ្ឍន​មង្គល​គ្រប់ប្រការ ថ្វាយ​ សម្តេច ​ព្រះមហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ​ជា​អម្ចាស់​ជីវិត ទ្រង់​ស្ដេច​ព្រះ​ប្រកបដោយ​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍​ និង ព្រះ​ពលានុភាព​ខ្លាំងក្លា ​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ​ត្រចះត្រចង់​វាងវៃ ព្រះ​ជន្មា​ទីឃាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី ហ្លួង​ម៉ែ ជា​អម្ចាស់​ជីវិត​ គង់ប្រថាប់​ជា​ម្លប់​ត្រជាក់ត្រជំ ប្រទាន​ដល់​ប្រជាពលរដ្ឋ​ជា​កូន ជា​ចៅ ចៅទួត​ ចៅលួត ​របស់​ព្រះអង្គ​ជ្រក ​កោន​ដោយ​ក្តី​សុខដុមរមនា​ ជា​ភិយ្យោភាព​អស់កាល​ដ៏​យូរអង្វែង​តរៀង​ទៅ​។

ក្នុង​អភិសម័យ​ថ្លៃថ្លា​ឧត្ដុង្គឧត្ដម​នេះ នាង​ខ្ញុំម្ចាស់ និង​សហការី នៃ​កាក​បាទក្រហមកម្ពុជា ​សូម​អភិវន្ទន៍​ថ្វាយ​នូវ​ព្រះ កតញ្ញូ​កតវេទិតា​ធម៌​ដ៏​ជ្រាលជ្រៅ ចំពោះ​ព្រះ​វិសុទ្ធ​គុណ​ដ៏​ខ្ពង់ខ្ពស់​ជា​អតិបរមា សម្តេចព្រះ​មហាក្សត្រី ​ព្រះវររាជ​មាតា ​ជាតិខ្មែរ​ជា​អម្ចាស់ ទ្រង់​ស្ដេច​ស្ថិត​ក្នុង​ព្រះ​មហា​កិត្តិនាម ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា ​ព្រះអង្គ​តែង​យក​ព្រះ ទ័យ​ទុកដាក់​ប្រទាន​ភាព​កក់ក្តៅ​ដល់​ប្រជារាស្ត្រ និង​ក្តី​អភិរម្យ​ត្រជាក់​ត្រជុំ​សម្រាប់​កូន ចៅ ចៅទួត​របស់​ព្រះអង្គ ប្រកប ដោយ​ព្រះព្រហ្ម​វិហារធម៌ និង​ព្រះរាជ​ទសពិធរាជធម៌​ដ៏​បរិសុទ្ធ ​និង​ជាពិសេស​ទៅទៀត ​ហ្លួង​ម៉ែ​ជា​អម្ចាស់​ជីវិត តែង​បាន ប្រោស​ព្រះរាជទាន បរិច្ចាគ​ព្រះរាជ​ទ្រព្យ​យ៉ាង​ទៀងទាត់​ដល់​កាកបាទ​ក្រហមកម្ពុជា សំដៅ​គាំទ្រ​យន្តការ​មនុស្សធម៌ សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ក្នុង​បរិ ការណ៍​នៃ​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ការរីក ​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុងការ​លើកកម្ពស់​សុខុមាលភាព ​និង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ទូទាំង​ព្រះរាជា ​ណា​ចក្រ​កម្ពុជា​។

ក្នុង​ឱកាស​ដ៏​សិរី​សួស្ដី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ​ខណៈ​នេះ​នាង​ខ្ញុំម្ចាស់ និង​សហការី សូម​បួងសួង​ដល់​គុណ បុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ​ព្រះ​បារមី​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស ព្រះ​បារមី​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការៈ និង​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រី​ស័ក ពស​.២៥៦៤ ព្រះនាម មណ្ឌា​ទេវី សូម​អភិបាល​គ្រង​រក្សា ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ​ជាទីគោរព​សក្ការៈ ​សូម​ទ្រង់​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទ ៖ មុត សុត 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm