រុស្ស៊ី៖ លោកប្រធានាធិបតី Vladimir Putin បានប្ដេជ្ញាថា ស្ថានភាពនៅក្នុងតំបន់ទាំង៤ ដែលត្រូវបានរុស្ស៊ីដាក់បញ្ចូលជាឧបសម្ព័ន្ធនឹងត្រូវតែមានស្ថិរភាព។ លោកប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រកាសដាក់តំបន់ Luhansk, Donetsk, Zaporizhzhia និង Kherson កាលពីសប្ដាហ៍មុន បន្ទាប់ពីការប្រកាសធ្វើប្រជាមតិស្វ័យប្រកាសដោយពុំត្រូវទទួលស្គាល់ជាអន្តរជាតិ។

ការប្ដេជ្ញារបស់លោកមានឡើង ខណៈអ៊ុយក្រែនដណ្ដើមបានមកវិញនូវភូមិមួយចំនួនក្នុងតំបន់ Luhansk និង Kherson។ កងកម្លាំងអ៊ុយក្រែនបានគ្រប់គ្រងផ្នែកសំខាន់ៗនៃតំបន់ចំនួន២ ផ្សេងទៀត និងបានដណ្ដើមកាន់កាប់ទឹកដីមួយចំនួនទៀតក្នុងតំបន់ Donetsk។ ទោះយ៉ាងណាក៏ដោយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា រុស្ស៊ីនឹងដណ្ដើមមកវិញរាល់ដែនដីណាមួយដែលត្រូវបានបាត់បង់។ នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ក្រុមគ្រូបង្រៀននៅថ្ងៃទិវាគ្រូបង្រៀនរុស្ស៊ីលោក Putin និយាយថា លោកនឹងអភិវឌ្ឍន៍យ៉ាងស្ងៀមស្ងាត់លើដែនដី ដែលត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធ៕
អត្ថបទ៖ សុខមាន