សេវាកម្មទេសចរណ៍ជាង៧០% នៅតំបន់ប្រាសាទព្រះវិហារបើកឡើងវិញ ក្រោយ​ជួប​វិបត្តិជំងឺកូវីដ-១៩

2022/10/06 07:11:09 pm        779

ព្រះវិហារ៖ សេវាកម្មទេសចរណ៍ផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិត​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ មានចំនួនជាង៧០ភាគរយហើយ បានដំណើរការឡើងវិញ បន្ទាប់​ពី​បាន​ជួបនូវវិបត្តិនៃជំងឺកូវីដ-១៩ ដោយមន្ត្រីជំនាញរំពឹងថា វិស័យនេះកាន់តែល្អប្រសើរឡើងវិញ ក្រោយ​ពីរាជរដ្ឋាភិបាលដកចេញនូវបម្រាមមួយចំនួន ទៅលើអ្នកទេសចរណ៍មកពីបរទេស និង​ពលរដ្ឋ​ដ៏​ច្រើនលើសលុប បានចាក់វ៉ាក់សាំងរួចរាល់ និងបានជាច្រើនដូសក្នុងម្នាក់ៗនោះ ។

 លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រាសាទព្រះវិហារ បាន​លើក​ឡើង​ថា អ្នកធ្វើអាជីវកម្ម លើសេវាកម្មទេសចរណ៍ ក្នុងស្រុកជាំក្សាន្ត បានត្រៀម​លក្ខណៈ​រួចរាល់​ហើយ ក្នុងការទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហើយពួក​គេ​ក៏​ត្រូវ​បាន​ទទួល​ការ​សិក្សា​វគ្គ​បណ្ដុះ​បណ្ដាលផ្សេងៗ ពាក់ព័ន្ធនឹងការបម្រើសេវាកម្មទេសចរណ៍ ពីមន្ត្រីជំនាញ ។

លោកបន្តថា នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ មានសេវាកម្មផ្ទះសំណាក់ និង​សណ្ឋាគារ ចំនួនជាង ៥០០បន្ទប់ និងអាហារដ្ឋាន អាចផ្ទុកភ្ញៀវចូលបរិភោគបានជាង ១០០០​នាក់ ខណៈសេវាកម្មទេសចរណ៍ទាំងនោះ ដែលមិនទាន់បើកដំណើរការ ក៏កំពុង​រៀបចំ​បណ្ដើរៗ​ផង​ដែរ ។

 លោក ហេង សំរិទ្ធ បានបន្ថែមថា ក្រោយពីបើកដំណើរការប្រទេសឡើងវិញ មានភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ បាន​ទៅលេងកម្សាន្ត និង​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​មាន​ការ​កើន​ឡើង​វិញ ប៉ុន្តែបើធៀបនឹងកាលមិនទាន់មានផ្ទុះឆ្លងជំងឺកូវីដ-១៩ គឺនៅមានកម្រិតទាបជាង ។

 លោកបានបញ្ជាក់ថា បច្ចុប្បន្ន ការទៅទស្សនាប្រាសាទព្រះវិហារ ក្នុងមួយថ្ងៃ អាចមាន ៣០០ ទៅ៤០០នាក់ផងដែរ ហើយកាលពីពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ដែលទើបកន្លងទៅនេះ មានភ្ញៀវទេសចរទៅទស្សនាប្រាសាទបុរាណជាបេតិកភណ្ឌមួយនេះ មានប្រមាណជាង ២ពាន់នាក់ ។

 សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិច (PATA) សហការជាមួយសមាគមទេសចរណ៍ថៃ រៀបចំព្រឹត្តិការណ៍ ដោយ​ធ្វើ​យុទ្ធនាការ​ដើរ​ដង្ហែក្បួនឈ្មោះថា “យាត្រាដើម្បីបេតិកភណ្ឌ” ដើម្បីផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ នៅប្រាសាទព្រះវិហារ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm